កម្មករ​ជាង ១ ពាន់​នាក់ ធ្វើ​កូដកម្ម​បិទផ្លូវ​ជាយក្រុង​ដូន​កែវ​

តាកែវ: ក្រុមកម្មក​កាត់ដេ​សំលៀកបំពាក់ ហុង​សេន​ថេ​ក​ស្តាយ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែតុលា ឆ្នាំ​២០១៥ នេះ បាននាំគ្នា​ធ្វើ​កូដកម្ម​ដោយបាន​បិទផ្លូវ​វាង​ក្រុង បន្ទាប់ពី​ការទាមទា​លក្ខខណ្ឌ​ការងារ​មួយចំនួន​របស់​ពួកគេ ត្រូវបាន​បរាជ័យ​។​

​កម្ម​ការ​រី​នី សុខ នី​ម បាន​ប្រាប់​អោយដឹងថា ក្រុមកម្មករ​បានធ្វើកា​រ​ទាមទា​នូ​វល​ក្ខ័​ណ​ការងារ​ចំនួន ៥​ចំណុច ពី​ក្រុម​ក្រុមហ៊ុន ក៏ប៉ុន្តែ​ចំណុច​សំខាន់​ពីរ ដែល​កម្មករ​ចង់បាន​គឺ​ការសុំ​តំ​ឡើ​ថ្លៃឈ្នួល​រថយន្ត​ពី ៧ ទៅ ១០​ដុល្លារ និង​ប្រាក់​ថ្លៃ​បាយ​ចំនួន ២​ពាន់​រៀល ក្នុង​មួយថ្ងៃ ត្រូវ​ថៅកែ​ទាត់ចោល ហេតុ​ដូច្នោះ​បានជា​កម្មករ​សម្រេច​នាំ​គ្នា​ធ្វើ​កូដកម្ម​ដោយ​បិទផ្លូវ​តែម្ដង​។​បើតាម​ស្ត្រី​ក​ម្មា​ការ​រី​នី​ខាងលើ ប្រសិនបើ​ការទាមទា​របស់ខ្លួន​មិន​ត្រូវបាន​ដោះស្រាយ​នោះទេ ក្រុមកម្មករ​ទាំងអស់ និង​មិន​ចូលធ្វើការ​ឡើយ ហើយ​ធ្វើ​កូដកម្ម​ដោយ​បន្ត​បិទផ្លូវ​នេះ មិនអោយ​មានការ​ឆ្លង​កាត់​នោះទេ​។​

​លោក ម៉ឹង វី​រី​យ៉ា ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តតាកែវ បាន​ថ្លែង​ឲ្យ​ដឹងថា ការតវ៉ា​ទាម​ទាល​ក្ខ័​ណ្ឌ​ការងារ​របស់​បងប្អូន​កម្មករ គឺ​ខាង​មន្ទីរ​ការងារ​ខេត្ត​ដែល​ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់ បាន​ចុះទៅ​សម្របសម្រួល​ជាមួយ​ភាគី​រោងចក្រ តាំងពី​ម្សិលមិញ​មក​ម្លេះ ហើយ​ជា​លទ្ធផល​ខាង​ភាគី​រោងចក្រ បានទទួល​យល់ព្រម​ចំនួន ៣​ចំណុច ហើយ​នៅសល់​ពីរ​ចំណុច​ទៀត គឺ​ខាង​ភាគី​រោងចក្រ​អោយ​ក្រុមកម្មករ រង់ចាំ​ថៅកែ​រោងចក្រ​ត្រលប់​មកពី​ក្រៅប្រទេស​វិញ​សិន ពោលគឺ​ថ្ងៃ​សៅរ៍​ខាងមុខនេះ ទើប​មានការ​ឆ្លើយតប​។​

​លោក​ប្រធាន​មន្ទីរ​ការងារ​បាន​បន្ត​ថា ក៏ប៉ុន្តែ​ខាង​បងប្អូន​កម្មករ មិន​ព្រម ក៏​បន្តធ្វើ​បាតុកម្ម​ដោយ​បិទផ្លូវ​តែម្ដង​។

​តែ​ទោះបីជា​យ៉ាងណា មន្ទីរ​ការងារ​ខេត្ត នឹង​ប្រឹងប្រែង​សម្របសម្រួល​ដោះស្រាយ​ជា​បន្តទៀត ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មានការ​យោគយល់​គ្នា​រវាង​ភាគី​កម្មករ និង​ភាគី​រោងចក្រ ហើយ​ជាពិសេស​ខាង​មន្ទីរ នឹង​ស្នើសុំ​កុំអោយ​មានការ​កាត់​ប្រាក់ខែ និង​ប្រាក់រង្វាន់​កម្មករ ពេលដែល​ពួកគាត់​ធ្វើបាតុកម្ម​នេះ​៕

កម្មករ​ជាង ១ ពាន់​នាក់ ធ្វើ​កូដកម្ម​បិទផ្លូវ​ជាយក្រុង​ដូន​កែវ​

កម្មករ​ជាង ១ ពាន់​នាក់ ធ្វើ​កូដកម្ម​បិទផ្លូវ​ជាយក្រុង​ដូន​កែវ​