លោក ​កឹម សុខា​ ៖ លោក គង់ សភា​ វះកាត់ក្តោង​ច្រមុះរួចហើយ​វេលាថ្ងៃត្រង់នេះ

រាជធានីភ្នំពេញ ៖ ​នៅលើបណ្តាញទំនាក់ទំនងសង្គម​ ( Facebook) ​ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ​ លោក កឹម សុខា ​បានសរសេរបង្ហោះ​នៅរសៀលថ្ងៃទី២៨ តុលា ២០១៥នេះ ​មានខ្លឹមសារទំាងស្រុងថា​ " នៅម៉ោងប្រហែលជា១១ ​និង៣០នាទីព្រឹកនេះ​ គ្រូពេទ្យបានវះកាត់ ​លោក គង់ សភា​ រួចហើយ ​ឥលូវនេះលោក​ចេញពីបន្ទប់វះកាត់ មកបន្ទប់​សម្រាកក្នុងមន្ទីរពេទ្យ ។ ចំណែកលោក​ ញ៉យ ចំរើន ​ស្ថិតនៅក្នុងបន្ទប់វះកាត់នៅឡើយ "៕