ប៉ូលិស​ខណ្ឌដង្កោ​បង្ហាញ​មុខ​ក្រុម​ចោរប្លន់​ម៉ូតូ​​៥​នាក់​

រាជ​ធានីភ្នំពេញ​ ៖ កម្លាំង​ប៉ូលិស​ខណ្ឌដង្កោ​ដឹកនាំ​ដោយលោក​វរសេនីយ៍ទោ ជឹ​ម ស៊ី​ថា អធិការ​ប៉ូលិស​ខណ្ឌបាន​​ឃាត់ខ្លួនជនសង្ស័យ​ក្រុមចោរប្លន់​ចំនួន​៥​នាក់​ជា​បន្តបន្ទាប់ ក្រោយ​ពេល​​​ប្រើប្រាស់ដាវ​ និង​ដុំ​ថ្ម​វាយ​ប្លន់​យក​ម៉ូតូ​ម៉ាកហុងដា​ស្កូ​​ពី​១​គ្រឿងបាន​សម្រេច​កាលពី​៤​ថ្ងៃមុន ហើយ​ពេល​នេះប៉ូលិស​បានបង្ហាញមុខ​ជន​សង្ស័យ​​ទាំងនោះដល់​បណ្ដា​ក្រុម​អ្នក​សារព័ត៌មាន​ដើម្បី​ថត​ និង​យក​ព័​ត៌មាន​ចុះ​ផ្សាយ​ជាសាធារណៈ​​​។

សកម្មភាព​ប្លន់​ខាងលើ​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​ និង​៤៥​នាទី​រំលង​អ​ធ្រា​ត្រ ឈាន​ចូលថ្ងៃ​ទី​២៤ តុលា ​​២០១៥ ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ស្រែ​ញរ សង្កាត់​ពងទឹក ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

ជន​សង្ស័យ​ដែលសមត្ថ​កិច្ច​​បង្ហាញ​មុខ​ ១-ឈ្មោះ​ រុំ ច​ន្ថា ហៅ​ច​យ អាយុ​១៥​ឆ្នាំ ២-សុខ សក​រ៉ា ហៅទី អាយុ​២២​ឆ្នាំ ៣, សុខ ឆាយ អាយុ២០​ឆ្នាំ ទាំង​៣​នាក់​នោះ​មាន​ទីលំនៅ​ក្នុងភូមិកន្ទោក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ៤-ពេជ្រ ផល្លា ហៅត្រេ​ន អាយុ​១៨​ឆ្នាំ ​មាន​ទៅ​លំនៅ​ក្នុង​បុរី​ប៊ុ​ន​ហួរ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​-សាន បញ្ញា ហៅ​តឿ ហៅ​ពាច អាយុ​២១​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ៕

​ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព