កម្ពុជា​ទទួល​បាន​កម្ចី​​១២​លាន​ដុល្លារ​ពី AFD កសាង​សាលា​បណ្តុះបណ្តាល​វិជ្ជា​ជី​វៈ​ទេសចរណ៍

​រាជធានី​ភ្នំពេញ​ ៖ ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ប្រចាំ​កម្ពុជា​( AFD ) បាន​ផ្តល់​កម្ចី​ឯករាជ្យ​ដែល​មាន​ទំហំ​ឥណទាន​ចំនួន​១១​លាន​អឺ​រ៉ូ ឬ​ប្រមាណ​ជាង​១២​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​រាជរដ្ឋាភិបាល​កម្ពុជាដើម្បី​កសាង​សាលា​បណ្តុះបណ្តាល​វិជ្ជា​ជី​វៈ​ទេសចរណ៍​ចំនួន​២​កន្លែងនៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ។

ទន្ទឹម​នឹង​នោះ AFD ក៏​បាន​ផ្តល់​ជំ​នួយឥត​សំណង​ចំនួន​១,៥​លាន​អឺ​រ៉ូ ដល់​ក្រសួងទេសចរណ៍​ដើម្បី​ប្រើប្រាស់​លើ​គំរោង​ពង្រឹងសមត្ថភាព​ឯកជន​នៅ​កម្ពុជា ដែល​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​តំណាង​របស់​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ រួម​មានការ​ពង្រឹង​រចនាសម្ព័ន្ធ សមត្ថភាព​សមាគម​ទេសចរណ៍ ការ​បណ្តុះបណ្តាល​មន្ត្រី ឬ​គ្រូ​ជំនាញ​សម្រាប់​សាលា​បណ្តុះបណ្តាល​ជាតិជំនាញ​ទេសចរណ៍ និង​ជួយ​គណៈកម្មការ​ជាតិ អ្នកជំនាញ​ទេសចរណ៍​ជាដើម ។

ពិធី​ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​កម្ចី និង​ផ្តល់​ជំនួយ​ឥត​សំណង​ខាងលើ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​បារាំង កាល​ពីរសៀល​ថ្ងៃ​ទី​២៦ ​តុលា ​២០១៥ នៅ​ទី​ក្រុងប៉ារីស៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​

    ​