ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​2006 បដិសេធ​មិន​ចំណាយ​ប្រាក់​សំណូក​ទិញ​សំឡេង​ឆ្នោត

លោក​ហ្វ្រែ​ន ប៊េ​កកេ​ន​បាវ អតីត​កីឡាករ​បាល់ទាត់​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ បាន​បញ្ជាក់​ថា មិន​បាន​ចំណាយ​ប្រាក់​ទិញ​សំឡេង​ឆ្នោត​ធ្វើ​ឱ្យ​អា​ល្លឺ​ម៉​ង់​ក្លាយជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក ២០០៦ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ធ្វើ​ជា​ម្ចាស់ផ្ទះ​កាលពី​ឆ្នាំ​២០០០ ដោយ​ឈ្នះ​អាហ្វ្រិក​ខាងត្បូង​យ៉ាង​ប្រផិតប្រផើយ​ក្នុង​សំឡេង​១២​ទល់​នឹង​១១​នោះ​ទេ ។

លោក​ហ្វ្រែ​ន ប៊េ​កកេ​ន​បាវ អាយុ​៧០​ឆ្នាំ ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​កាលនោះ​បាន​ទទួលស្គាល់​ថា មានការ​ចំណាយ​ប្រាក់​ពិតមែន ប៉ុន្ដែ​មិនមែន​ទិញ​សំឡេង​ឆ្នោត​ទេ គឺ​ចំណាយ​រឿង​ផ្សេង ៕