អេ​ឡា ឧ​ញ៉ាស​ង់​ស្ពាន​ស្នេហ៍ ឆក់​បេះដូង​

​រាជធានី​ភ្នំពេញ : ទើបតែ​ចេញមុខ​ក្នុង​វី​ថី​សិល្បៈ​តារាចម្រៀង​កញ្ញា ជា នី​តា ហៅ អេ​ឡា ហាក់​មាន​យីអ៊ុន​ស្នេហ៍​មិនធម្មតា​ឡើយ​។ ថ្មីៗ​នេះ​មានការ​ទម្លាយ​ឲ្យ​ថា តារាចម្រៀង​សាច់​សខ្ចី​ដូច​បណ្តូលចេក​រូប នេះ កំពុង​ភ្ជាប់​ស្នេហ៍​ជាមួយ​មន្ត្រី​កាន់​លុយដុំៗ​ម្នាក់​យ៉ាង​ត្រជាក់ចិត្ត​។ បុរស​ជា​គូស្នេហ៍​កញ្ញា អេ​ឡា វ័យ​ជាង​៥០​ឆ្នាំ​ប្លាយ ជិះ​រថយន្ត​Lexus 470 ពណ៌​ខ្មៅ ប៉ុន្តែ​បុរស​នោះ​មិនដែល​ចុះ​ពីលើ​រថយន្ត​ទេ ដោយ​អង្គរក្ស​ជា​អ្នក​ចុះទៅ​ទទួលយក​អេ​ឡា ពី​ក្នុង​ហាង​ឡើង​រថយន្ត ហើយ​បើក​ចេញទៅ ដោយ​ពុំមាន​នរណាម្នាក់​ស្គាល់​អត្តសញ្ញាណ បុរស​សក់ល្បាយអាចម៍ខ្លា​នោះឡើយ​។​

 

​ប្រភពព័ត៌មាន​ដែល​ស្និទ្ធ​នឹង​កញ្ញា បាន​បង្ហើប​ប្រាប់ថា យ៉ាងហោចណាស់​ក្នុង​១​សប្តាហ៍ បុរស​នោះ​តែង​មកជួប អេ​ឡា យ៉ាងតិច​ក៏​៣​ដង​ដែរ​។​

 

​ឆ្លើយតប​នឹង​ចំណោទ​នេះ​តារាចម្រៀង​សម្បូរ​សាច់​ដើមទ្រូង អេ​ឡា ប្រាប់ថា នាង​ពិត​ជាមាន​មន្ត្រី​ធំ​តាម​សុំ​ស្នេហ៍​មែន ប៉ុន្តែ​នាង​បដិសេធ​ការឧបត្ថម្ភ​ប្រាក់​បើកហាង ពី​គូស្នេហ៍​។ អេ​ឡា បញ្ជាក់ថា “​ខ្ញុំ​ពិតជា​មាន​មន្ត្រី​ធំ និង​បុរស​មួយចំនួន​តាម​សុំ​ស្នេហ៍​មែន ប៉ុន្តែ​ខ្ញុំ​មិន​បានទទួល​ប្រាក់ឧបត្ថម្ភ​ពី​បុរស​ណា ក្នុងការ​បើកហាង​កែ​សម្រស់​នេះឡើយ ប្រាក់​ទាំងអស់ គឺជា​របស់ខ្ញុំ និង​ប៉ា​ម៉ាក​ខ្ញុំ គាត់​ជួយ​ប៉ុណ្ណោះ​។ ឯ​មន្ត្រី​ធំ រូបនោះ ក៏​មិនទាន់​ប្រាកដថា អាចជា​អនាគត​ស្វាមី​ខ្ញុំ​បាន​នៅឡើយ ព្រោះ​ពេលនេះ ខ្ញុំ និង​គាត់​ស្ថិតនៅ​ជា​មិត្ត​ប៉ុណ្ណោះ​…​។​

 

​នៅពេល​ត្រូវ​សួរថា តើ​មន្ត្រី​ធំ​រូបនោះ មាន​គម្រោង​រៀបការ​ជាមួយ​អេ​ឡា ដែរ​ទេ​? ហើយ​តើ​សម្ព័ន្ធ​ស្នេហ៍​មួយ​នេះ ចាប់ផ្តើម​ពី ពេលណា​ដែរ​? តារាចម្រៀង​សម្រស់​គួរ​ឲ្យ​គ្រឺត​ក្នាញ់​រូបនេះ ប្រាប់ថា នាង​មិនទាន់​អាច​បញ្ជាក់​បានទេ​ថា អាច​នឹង រៀបការ​ឬក៏​អត់​នោះ ព្រោះ​ស្ថិតក្នុង​ដំណាក់កាល​សម្លឹង មើលគ្នា ហើយក៏​មិនទាន់​ក្លាយជា​គូស្នេហ៍​ស្អិតល្មួត​នោះដែរ​។​

 

​អេ​ឡា បញ្ជាក់ថា “​ខ្ញុំ​មិនទាន់​អាច​ប្រាប់​បា់នទេ​ថា រៀបការ ឬក៏​អត់​នោះ ដូច​ខ្ញុំ​ប្រាប់​បង​ខាងដើម​អ៊ីចឹង​ថា ពួកយើង​ទើបតែ​ស្គាល់គ្នា​ទេ ហើយក៏​មិនទាន់​ប្រាកដថា គាត់​ជា​គូស្នេហ៍​ខ្ញុំ​ដែរ គាត់​និង​ខ្ញុំ ស្គាល់គ្នា​រយៈពេល​ខ្លី នៅឡើយ ដែល​តម្រូវ​ឲ្យ​ពួកយើង​ស្វែងយល់​ពីគ្នា​ត​ទៅមុខទៀត ហើយ​ខ្ញុំ មិនទាន់​អាច​ប្រាប់​ឲ្យ​ច្បាស់​បានទេ នៅពេលនេះ​”៕

អេ​ឡា ឧ​ញ៉ាស​ង់​ស្ពាន​ស្នេហ៍ ឆក់​បេះដូង​ អេ​ឡា ឧ​ញ៉ាស​ង់​ស្ពាន​ស្នេហ៍ ឆក់​បេះដូង​

អេ​ឡា ឧ​ញ៉ាស​ង់​ស្ពាន​ស្នេហ៍ ឆក់​បេះដូង​