ផ្អើល​ថា​! ដើម​គគីរ​ មាន​បារមី ​ធ្វើ​ឱ្យ​រថយន្ត​ស្ទូច​ក្រឡាប់ (មានវីដេអូ)

ខេត្តក្រចេះ ៖ រថយន្ត​ស្ទូច​មួយ​គ្រឿង ត្រូវ​បាន​ក្រឡាប់​ផ្កាបមុខ​ស​ជាប់​ដី ខណៈ​កំពុង​តែ​កាប់​និង​ស្ទូច​ដើម​គគីរ​ធំ​មួយ​ដើម នៅ​មុខ​ក្បែរ​ស្រុ​ល​ស្នួល ដែល​សមត្ថកិច្ច​បញ្ជាក់​ថា បណ្តាល​មក​ពី​ខុស​បច្ចេកទេស ដោយឡែក​អ្នកស្រុក​វិញ​នាំ​គ្នា​និយាយ​ថា ដោយសារ​តែ​បារមី​ដើម​គគីរ​ខឹងសម្បារ​នឹង​ការ​កាប់​ផ្តួល ទើប​ធ្វើ​ឱ្យ​រថយន្ត​ស្ទូច​ធំ​មួយ​នេះ​ក្រឡាប់ ។

ហេតុការណ៍​ក្រឡាប់​រថយន្ត​ស្ទូច​កំពុង​តែ​កាប់​ស្ទូច​ដើម​គគីរ​ធំ​មួយ​ដើម ក្នុង​ចំណោម​ដើម​គគីរ​ធំ​ៗ​ជា​ច្រើន​ដើម នៅ​ទល់មុខ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្នួល​ជាប់​និង​ចិញ្ចើម​ផ្លូវជាតិ និង​ចំណតរថយន្ត​ស្នួល​នេះ បាន​បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ថ្ងៃ​ទី​២៨ តុលា ២០១៥ នៅ​ពេល​ដែល​គេ​ឃើញ​រថយន្ត​ស្ទូច​មួយ​គ្រឿង​កំពុង​តែ​កាប់​ស្ទួ​ច​ដើម​គគីរ ត្រូវ​ក្រឡាប់​ភ្ជុ​ច​មុខ​ទៅ​នឹង​ដី​ប៉ះ​គូទ​ឡើង​លើ
ច្រ​ង៉ាង​ៗ ។

លោក​ចាន់ សុ​គី​ម អធិការ​នគរបាល​ស្រុក​ធ្នាប់​ស្រុក​ស្នួល​បាន​បញ្ជាក់​ប្រាប់​ថា មូលហេតុ គឺ​បណ្តាល​មក​ពី​ការ​ស្ទួ​ច​កាប់​របស់​រថយន្ត​ស្ទូច​ខុស​បច្ចេកទេស ហើយ​ក៏​មិន​បង្ក​ឱ្យ​មាន​នរណា​ម្នាក់​ទទួល​រងគ្រោះថ្នាក់​ដែរ ។ ការ​លើក​ឡើង​ឱ្យ​ដឹង​ស្របគ្នា​នេះ​ដែរ អ្នកស្រុក​បាន​ចាត់​ទុក​ថា ឧប្បត្តិ​ហេតុនេះ គឺ​បណ្តាល​មក​ពី​បារមី​អ្នកតា​ដើម​គគីរ​ធំ​ៗ​ទាំងនេះ ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ នោះ ខឹងសម្បារ​និង​ការ​កាប់​ផ្តួល ទើប​បង្ក​ឱ្យ​រថយន្ត​ស្ទួ​ច​ដែល​បាន​តែ​កាប់​ផ្តួល​ដើម​គគីរ​មួយ​ដើម​នេះ ត្រូវ​ក្រឡាប់​បះជើង​។

គួរ​រំលឹក​ថា កន្លង​មក​ព្រោះ​ធ្លាប់​មាន​ឧ​ប្ប​តិ្ត​ហេតុ​ជា​ញឹកញាប់ បណ្តាល​មក​ពី​ការ​បាក់មែក​ដើម​គគីរ ដែល​ចាស់​ពុក​ផុយ និង​ក៏​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ និង​ពលរដ្ឋ​នៅ​លក់ដូរ​នៅ​ពីក្រោម​ដើម​គគីរ​ទាំងនេះ មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ពួក​គាត់ ទើប​អាជ្ញាធរ​ស្រុក​សម្រេច​ធ្វើការ​កាប់​ដើម​គគីរ​មួយ​ចំនួន ដែល​មាន​សភាព​ចាស់​ពុក​ផុយ ។

យ៉ាងណាមិញ កាលពីដើម​ខែកក្កដា​កន្លង​ទៅ មាន​មន្ត្រី​នគរបាល​ម្នាក់ ត្រូវ​បាន​រង​របួសធ្ងន់​ដោយ​ត្រូវ​បែកក្បាល និង​បាក់​ភ្លៅ​ខាងស្តាំ ខណៈ​ដែល​មន្ត្រី​នគរបាល​រូប​នោះ កំពុង​តែ​ឈរ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ផ្លូវ ក្បែរ​ទីប្រជុំជន ក៏​ត្រូវ​មែក​គគីរ​ធំ​មួយ​មែក​បាន​បាក់​ធ្លាក់​មក​សង្កត់ពីលើ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ៕

ផ្អើល​ថា​! ដើម​គគីរ​ មាន​បារមី ​ធ្វើ​ឱ្យ​រថយន្ត​ស្ទូច​ក្រឡាប់ (មានវីដេអូ)
ផ្អើល​ថា​! ដើម​គគីរ​ មាន​បារមី ​ធ្វើ​ឱ្យ​រថយន្ត​ស្ទូច​ក្រឡាប់ (មានវីដេអូ)
ផ្អើល​ថា​! ដើម​គគីរ​ មាន​បារមី ​ធ្វើ​ឱ្យ​រថយន្ត​ស្ទូច​ក្រឡាប់ (មានវីដេអូ)

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត