ញាក់សាច់! ក្មេងស្រីរបូតដៃ ពីម្ដាយមីង ធ្លាក់មកដល់ដី តែមិនស្លាប់! (មានវីដេអូ)

រុស្សី៖ ហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើង ដែលក្មេងស្រីអាយុ ៥ឆ្នាំម្នាក់ បានរបូតដៃពី ម្ដាយមីង របស់ខ្លួន និងធ្លាក់ចុះពីជាន់ទី២ បន្ទាប់ពីនាងលេង ជាមួយនឹង បង្កាន់ដៃជណ្ដើរយន្ដជើង។

នេះបើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីនេះ គឺស្ថិតនៅក្នុង មជ្ឈមណ្ឌល ផ្សារទំនើប  Solnechny ក្នុងទីក្រុង  Novy Urengoy ជាមួយនិង មីង នៅពេលដែលមាន ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង។ តាមរយៈ កាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញថា ក្មេងស្រីនេះ ដំបូងឡើង លេងជាមួយនឹង បង្កាន់ដៃជណ្ដើរយន្ដជើងនេះ ដែលលេងបាន មួយសន្ទុះស្រាប់តែ វាអូសក្មេងស្រីនេះ ឡើងទៅលើ នៃម្ខាង។ ឃើញសភាពនេះ មីងរបស់នាង ដែលកំពុងតែនិយាយ ទូរស័ព្ទក្បែរនោះ ក៏ស្ទុះ មកកាន់ដៃក្មួយស្រី តែបែរជារបូតធ្លាក់ទៅខាងក្រោម ដែលមើលទៅពិតជាស្លុត។ 

យ៉ាងណាមិញ ក្មេងស្រីនេះ បានធ្លាក់មកដល់ឥដ្ឋជាន់ទីមួយ និង ធ្វើឲ្យមនុស្សជាច្រើន នាំគ្នា ស្រឡាំងកាំង និងនាងសឹងតែ សន្លប់បាត់បង់ស្មារតីទៅហើយ។ នៅក្នុងនោះ បានបញ្ជាក់ថា ក្មេងស្រីនេះ មានឈ្មោះ Linara ដែលនាងត្រូវបា​ន បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ និងត្រូវបានអ្នកសង្គ្រោះបន្ទាន់ និយាយថា នាងពិតជាសំណាង ដែលគ្រាន់តែ​របួសបន្ដិចបន្ដួច និងហើមតែប៉ុណ្ណោះ។

នេះជារឿងដ៏សំណាងបំផុត ដែលនាងមិនបានបាត់បង់ជីវិត ដូចនេះ សូមឪពុកម្ដាយ ឬអាណាព្យាបាលក្មេង ទាំងឡាយ មេត្តា យកចិត្ដទុកដាក់ និងប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរកម្សាន្ដ កន្លែងនានា ជាពិសេស កន្លែងមាន ជណ្ដើរយន្ដជើង៕

វីដេអូ៖

ញាក់សាច់! ក្មេងស្រីរបូតដៃ ពីម្ដាយមីង ធ្លាក់មកដល់ដី តែមិនស្លាប់! (មានវីដេអូ)
ញាក់សាច់! ក្មេងស្រីរបូតដៃ ពីម្ដាយមីង ធ្លាក់មកដល់ដី តែមិនស្លាប់! (មានវីដេអូ)
ញាក់សាច់! ក្មេងស្រីរបូតដៃ ពីម្ដាយមីង ធ្លាក់មកដល់ដី តែមិនស្លាប់! (មានវីដេអូ)
ញាក់សាច់! ក្មេងស្រីរបូតដៃ ពីម្ដាយមីង ធ្លាក់មកដល់ដី តែមិនស្លាប់! (មានវីដេអូ)

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត