កូនស្រី​ អាយុ​១០​ឆ្នាំ​ លង់​ទឹកស្លាប់​​ ម្តាយស្រែកយំ ​គួរឱ្យសង្វេគ

ខេត្តស្ទឹងត្រែង ​៖ ស្ត្រី​ជា​ម្តាយ​​​អង្គុយ​ទ្រហោ​យំ​យ៉ាង​ខ្លាំង ខណៈ​ពេល​កូនស្រី​ជាទី​ស្រឡាញ់របស់​ខ្លួន​​លង់ទឹក​លិច​បាត់​ កាល​ពី​វេលា​ម៉ោង​៤​និង​២០​នាទីរសៀល​ថ្ងៃ​ទី​២៧ ​តុលា ២០១៥ ​ស្ថិតនៅ​​ចំណុច​កំពង់​សាឡា​ងភូមិ​ព្រែក សង្កាត់ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ​។

​ស្ត្រី​ខាង​​លើ​ស្ទើរតែ​សន្លប់​បាត់ស្មារតីនៅ​នឹង​កន្លែង​កើតហេតុ ស្រប​ពេលក្រុម​អ្នក​មុជទឹក​ជួយ​រាវរក​ឃើញ​ក្មេង​ស្រី​ដែល​​លង់​នោះនៅ​ម៉ោង​៥​រសៀល​ថ្ងៃ​ដដែល និង​នាំ​គ្នា​​ជួយ​​សង្គ្រោះ​បន្ទាន់ តែ​ជាអកុសលក្មេង​ស្រី​រង​គ្រោះ​បាន​ស្លាប់​​​បាត់​ទៅ​ហើយ​ ។

ប្រភព​ពី​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ក្មេង​​មួយ​​ក្រុម​មាន​គ្នា​៤ទៅ​៥​នាក់​ ចុះ​មុជទឹក​លេងនៅ​ចំណុច​កំពង់សាឡា​ងកន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៤​រសៀល ​មួយសន្ទុះ​​​ក្រោយមក ស្រាប់តែក្រុម​ក្មេង​ទាំងនោះស្រែក​ឆោឡោ​ជួយ​ផងៗ ពួក​ខ្ញុំ​បាត់​មិត្ត​ភ័​ក្គ​ម្នាក់​ដែល​កំពុង​មុជទឹក​ជាមួយ​គ្នា ​។

​ក្រោយ​ពី​ឮ​សំឡេង​ក្មេង​ស្រែក​ ក្រុម​អ្នក​រត់​ម៉ូតូឌុប និង​អ្នក​លក់ដូរ​ក្បែ​រនោះ ​រត់​ចុះ​ទៅ​ជួយ​មុជទឹក​រាវរហូត​ដល់​ម៉ោង​៥​រសៀល ទើប​ឃើញ​ក្មេង​ស្រី​រង​គ្រោះ ហើយ​​ស្រង់​ចេញពីទឹក​​យក​មក​ធ្វើ​ចលនា​សង្គ្រោះ ​ទោះ​​បី​ជា​ខំប្រឹង​ប្រែង​ជួយ​យ៉ាងណា​ក្តី​ ក្មេង​ស្រី​រង​គ្រោះ​បាន​ផុតដង្ហើម​បាត់​​ទៅ​ហើយ ​។

​តាម​សម្តី​ជីដូនក្មេង​ស្រី​រង​គ្រោះ​ បានឱ្យ​ដឹង​ថា ចៅស្រី​​ឈ្មោះ សុខ វឿ​នលី​លី អាយុ១០​ឆ្នាំ រៀន​ថ្នាក់​ទី​៣នៃ​សាលា​បឋម​សិក្សាសម្តេចឪ សម្តេចម៉ែ រីឯ​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ ​ឈ្មោះ ថន ចាន់​សុធា​រី ជា​ស្ត្រី​មេម៉ាយ ​ជា​អ្នក​លក់​​ដូរគ្រឿងទេស ដែល​២​នាក់​ម្តាយនិង​កូនស្រី រស់នៅភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ដោយឡែក​ឪពុក​ក្មេង​ស្រី​រង​គ្រោះ ឈ្មោះ សុខ វឿ​ន ​ជា​​ប្រជា​កសិករ​ បាន​លែងលះ​គ្នាប្រហែលជា​៥​ឆ្នាំ​មក​ហើយ​ ។

​ចំណែក​​ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ បានឱ្យ​ដឹង​​ដែរថា នៅ​ម៉ោង​កើតហេតុ​ខាងលើ គាត់​ជាប់រវល់​នៅផ្ទះមិន​​ដឹង​ថាកូនស្រី​​ជាមួយ​គ្នីគ្នា​៤ទៅ​៥​នាក់​ទៅ​លេង​ទឹកទន្លេ​​នោះ​ទេ លុះ​មានការ​ភ្ញាក់ផ្អើលថា​កូន​​លង់ទឹក ​គាត់​ស្ទើរ​តែ​គាំង​បេះដូង​​មិនដឹងជា​ស្លាប់​​ ឬ​​រស់ ​រត់មក​កន្លែង​​កើតហេតុ​​ប្រហែល​ជិត​១​ម៉ោង ក្រុម​អ្នក​មុជទឹក​​រាវរក​ឃើញ​​កូន​ស្រី​​​​ស្រង់​ចេញពីទឹក​​យក​មក​ធ្វើ​ចលនា​ដើម្បី​ជួយ​សង្គ្រោះ ​​ប៉ុន្តែ​​នៅ​តែ​ជួយ​មិន​បាន​ ​ជា​អកុសល​កូន​​​ស្រី​​​​ជា​ទី​ស្រឡាញ់​បាន​លា​ចាក​លោក​​ទុក​ឱ្យ​ម្តាយ​នៅ​​តែ​ម្នាក់​ឯង និង​ស្រែក​ទ្រហោ​យំ​​​​ស្តាយស្រណោះ​កូន​​ស្រី​គួរឱ្យសង្វេគ ៕​

កូនស្រី​ អាយុ​១០​ឆ្នាំ​ លង់​ទឹកស្លាប់​​ ម្តាយស្រែកយំ ​គួរឱ្យសង្វេគ
កូនស្រី​ អាយុ​១០​ឆ្នាំ​ លង់​ទឹកស្លាប់​​ ម្តាយស្រែកយំ ​គួរឱ្យសង្វេគ
កូនស្រី​ អាយុ​១០​ឆ្នាំ​ លង់​ទឹកស្លាប់​​ ម្តាយស្រែកយំ ​គួរឱ្យសង្វេគ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត