ក្រោយរញ្ជួយ​ដីក​ម្រិត ៨,១រ៉ិចទ័រ ប៉ាគីស្ថាន មិន​ខ្ចី​ស្វែង​រក​ជំនួយ​ពីបរទេស​នោះ​ទេ

អ៊ីស្លាម៉ាបាដ៖ យោងតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មានប៉ាគីស្ថានលោក ភើវីស រ៉ាហ្ស៊ីដ បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកមិនស្វែងរកជំនួយពីអន្ដរជាតិ សម្រាប់ប្រជាជនដែលរងគ្រោះដោយ គ្រោះរញ្ជួយដីកម្រិត ៨,១រ៉ិចទ័រ ដែលបន្សល់ទុកអ្នកស្លាប់ ២៥០នាក់ និងរបួសជាច្រើនរយនាក់ទៀតនោះទេ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នេះបន្ដទៀតថា គ្រោះរញ្ជួយ ដីកម្រិត ៨,១រ៉ុចទ័រ បានកើតឡើងកាលពីថ្ងៃចន្ទកន្លងទៅនេះ ដែលបានវាយប្រហារតំបន់ជាច្រើននៃ ប្រទេសប៉ាគីស្ថាន និងបានបំផ្លាញទ្រព្យសម្បតិ្តទាំងរដ្ឋ និងសាធារណៈជាច្រើនស្ថិតនៅតំបន់ភាគខាង ជើងប្រទេស។
បច្ចុប្បន្ននេះអាជ្ញាធរប៉ាគីស្ថានកំពុងស្ថិតក្រោយដំណើរការនៃការជួយសង្គ្រោះ និងរុករកជនរងគ្រោះ ដែលគ្រោះរញ្ជួយដីវាយប្រហារតំបន់ដាច់ស្រយ៉ាល និងតំបន់ភ្នំ ហើយព័ត៌មានលម្អិតព័ន្ធនឹងគ្រោះធម្ម ជាតិនេះនឹងទទួលបាននាពេលឆាប់ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា មនុស្សស្លាប់ទំាងអស់ បានកើនឡើងដល់ជាង ៣៦០នាក់ហើយ ។ ដែលអ្នកស្លាប់ ភាគច្រើន ត្រូវបានគេរាយការណ៍មកថា ដោយសារតែ មានការបាក់សង្កត់លើ និងដួលរំលំ ដើមឈើ និងដំបូង ផ្ទះ សម្បែង ខណៈដែលពួកគេ មិនបានប្រុងប្រយ័ត្នជាមុនសោះ។ ដោយឡែកកាលពីជាងមួយ ទសវត្សរ៍មុន មានករណីគ្រោះរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ បានវាយប្រហារ ម្ដងរួច មកហើយ ស្ថិតនៅភាគ ខាងជើង ប្រទេសប៉ាគីស្ថាន ដោយបាន បន្សល់ទុកអ្នកស្លាប់៧៥.០០០នាក់ និងរបួសជាច្រើននាក់ទៀត ៕

ក្រោយរញ្ជួយ​ដីក​ម្រិត ៨,១រ៉ិចទ័រ ប៉ាគីស្ថាន មិន​ខ្ចី​ស្វែង​រក​ជំនួយ​ពីបរទេស​នោះ​ទេ