ជនសង្ស័យម្នាក់ ត្រូវកម្លាំងអន្តរាគមន៍ អធិការដ្ឋាន នគរបាលខណ្ឌដង្កោ ពាក់ព័ន្ធនឹងករណី ជួញដូរ និងប្រើប្រាស់ ថ្នាំញៀន

ភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោងប្រហែល ២១ និង៥០នាទី ត្រង់ចំណុចប្រឡាយទឹក ភូមិលេខ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ កម្លាំងអត្ថរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានជិះល្បាតក្នុង ភូមិសាស្ត្រ ក្នុងចំណុចកើតហេតុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងថ្នាំញៀនដែលជាវត្ថុតាង ។

ជនសង្ស័យដែលឃាត់ខ្លួនបាន មានឈ្មោះ អ៊ូច ចាន់រិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ បច្ចុប្បន្នភូមិ ម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ រីឯវត្ថុតាង ដែលដកហូតបានរួមមាន ម៉ូតូ ០១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1B-3991 -ក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់តូច -ថងផ្លាស្ទីច សម្រាប់ ច្រកចំនួន០៤ថង -ស៊ីមទូរស័ព្ទសរុបចំនួន០៥ របស់ក្រុមហ៊ុនចំនួន០៤ និងស៊ីមក្រុមហ៊ុនស្មាតចំនួន០១ -ទី០៥ កាបូបលុយចំនួន០១ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលឃាត់ខ្លួនបានជនសង្ស័យខាងលើ គឺកម្លាំងផ្នែក អន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដល់ត្រង់ចំណុច ប្រឡាយភូមិលេខ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យ ជិះម៉ូតូមួយរឿងម៉ាកវេ តែម្នាក់ឯងក្នុងទិសដៅពីកើត ទៅលិច តាមបណ្ដោយផ្លូវទួលពង្រ ឆ្ពុះទៅចោមចៅដើម្បីយកថ្នាំញៀន ចំនួយមួយ កញ្ចប់តូច ក្នុងតម្លៃ១០ម៉ឺនរៀល ឲ្យទៅម៉ូយនៅចោមចៅ ដែលមិនស្គាល់ឈ្មោះ ភ្លាមនោះ ក៏បានជួបនឹងកម្លាំង ល្បាតអត្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលល្បាតក្នុងភូមិសាស្ត្រ បានហៅឲ្យឈប់ដើម្បីសួរនាំ ភ្លាមនោះ ស្រាប់តែជនសង្ស័យបានទម្លាក់ថ្នាំញៀនទៅលើដី ហើយត្រូវបានកម្លាំង មានសមត្ថកិច្ចឃើញ ក៏ឃាត់ ខ្លួន រួមទាំងវត្ថុតាង យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលព្រៃស ។

បច្ចុប្បន្នជនសង្ស័យ កំពុងធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដោយសមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យខាងលើនេះ នឹងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៥ ស្អែកនេះ ៕

ជនសង្ស័យម្នាក់ ត្រូវកម្លាំងអន្តរាគមន៍ អធិការដ្ឋាន នគរបាលខណ្ឌដង្កោ ពាក់ព័ន្ធនឹងករណី ជួញដូរ និងប្រើប្រាស់ ថ្នាំញៀន

ជនសង្ស័យម្នាក់ ត្រូវកម្លាំងអន្តរាគមន៍ អធិការដ្ឋាន នគរបាលខណ្ឌដង្កោ ពាក់ព័ន្ធនឹងករណី ជួញដូរ និងប្រើប្រាស់ ថ្នាំញៀន