លោកគ្រូ ដែលរងការចោទថា ដាក់ទណ្ឌកម្ម ឱ្យសិស្សប្រុស សម្រាតសិស្សស្រី ក្នុងថ្នាក់រៀន ចេញវីដេអូឃ្លីប បក ស្រាយ (មានវីដេអូ)

ភ្នំពេញ ៖ លោកគ្រូ ដួង សានេត ដែលរងការចោទប្រកាន់ថា ដាក់ទណ្ឌកម្ម ឱ្យសិស្សប្រុស ស្រាតសំពត់ និងខោ ទ្រនាប់សិស្សស្រី នៅក្នុងថ្នាក់រៀន នៅខេត្តស្វាយរៀង ពេលនេះ បានចេញវីដេអូឃ្លីបមួយ ដោយបកស្រាយ និងច្រានចោល ចំពោះការចោទប្រកាន់ មកលើរូបលោក ។

លោកគ្រូ ដួង សានេត ដែលអតីតបង្រៀន នៅសាលាបឋមសិក្សា ហ៊ុន សែន វត្តថ្មី បានអះអាងថា លោកមិនបាន បញ្ជាឱ្យសិស្សប្រុស ស្រាតសំពត់ សិស្សស្រីនោះទេ ដោយលោកថា លោកគ្រាន់តែនិយាយលេងប៉ុណ្ណោះ នៅ ពេលដែលសិស្សស្រីមិនចេះអានអក្សរ ប៉ុន្តែ មានកូនសិស្សប្រុសម្នាក់ បានរត់ទៅស្រាតសំពត់នាង ប៉ុន្តែ មិនដល់ ថ្នាក់អាក្រាតទាំងស្រុងទេ ។

សូមជំរាបថា អាណាព្យាបាលក្មេងស្រីរងគ្រោះ កាលពីខែឧសភា ឆ្នាំ២០១៥ បានចោទលោកគ្រូ ដួង សានេត ថា បានដាក់ពិន័យ ដល់កូនរបស់គាត់ ឱ្យឡើងឈរលើកៅអីគ្រូ បន្ទាប់មកឲ្យសិស្សប្រុស សម្រាតសំពត់ និងខោទ្រនាប់របស់នាង ក្រោយពេលកុមារីរូបនេះ មិនចេះអានមេរៀន ។ អាណាព្យាបាលក្មេងស្រី ក៏បានសម្រេចប្តឹង ទៅតុលាការ ចំពោះការដាក់ទណ្ឌកម្មលើកូនរបស់គាត់ ។

ទោះជាយ៉ាងនេះក្តី សាលាដំបូង ខេត្តស្វាយរៀង បានចេញដីកាកោះហៅគ្រូបង្រៀន ដួង សានេត ដែលដាក់ទណ្ឌ កម្មកុមារីម្នាក់នេះ ឱ្យចូលបំភ្លឺនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះ ។ ដោយឡែកក្រសួងអប់រំ យុវជន និង កីឡា ក៏បានសម្រេចពិន័យតាមច្បាប់របស់ខ្លួន ចំពោះគ្រូបង្រៀនឈ្មោះ ដួង សានេត ដោយបញ្ឈប់ឱ្យបង្រៀន ហើយផ្លាស់ឱ្យទៅធ្វើការ នៅក្នុងការិយាល័យអប់រំស្រុក នៅក្នុងមុខតំណែងតូចតាចផងដែរ ៕

ខាងក្រោមនេះ ជាវីដេអូ បកស្រាយរបស់គ្រូបង្រៀន ៖

Posted by Vann Saray on Wednesday, October 28, 2015