ការអង្កេតបង្ហាញថា ពលរដ្ឋ៤%មាន បំណងបោះបង់ចោល ការជក់បារី

ភ្នំពេញ៖ តាមលទ្ធផល នៃការអងេ្កត ស្រាវជ្រាវពីគ្រប់ភាគី ពាក់ព័ន្ធ បានបង្ហាញថា មានតែ ៤%ប៉ុណ្ណោះ នៃអ្នក ជក់បារី បច្ចុប្បន្ន ដែលមានបំណង លះបង់ទម្លាប់ជក់បារី ក្នុងកំឡុងពេញក្នុងពេល ១២ ខែ ឆ្នាំ២០១៤។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល នៃការស្រាវជ្រាវថ្នាក់ជាតិ ស្តីពីការប្រើប្រាស់ថ្នាំជក់ក្នុងចំណោម មនុស្សពេញ វ័យនៅកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥នេះ វាគ្មិនបានលើកឡើងថា អត្រាជក់បារីបច្ចុប្បន្នក្នុងចំណោម បុរសអាយុ១៥ឆ្នាំឡើងទៅ បានថយចុះពី៣៩%នៅឆ្នាំ២០១១មក ៣៣%នៅឆ្នាំ២០១៤។ ដោយឡែកអត្រាជក់ របស់បុរសវ័យចំណាស់អាយុចាប់ពី ៤៥ដល់៦៤នៅឆ្នាំមានកំរិតខ្ពស់បំផុតគឺ៤៨.៧%។

ដោយសារកំណើនប្រជាពលរដ្ឋ ចំនួនពិតប្រាកដនៃអ្នកជក់បារីជាបុរសបានកើនឡើងពី ១.៣៤ លាននាក់កាលពីឆ្នាំ ២០១១ ទៅ១.៥៥ លាននាក់ក្នុងឆ្នាំ២០១៤។ការកើនឡើងនូវចំនួនអ្នកជក់បារីក្នុ្ងចំណាមមនុស្សពេញវ័យជាបុរស សបញ្ជាក់ឲ្យឃើញថា ទីផ្សាររបស់ឧស្សាហកម្មថ្នាំជក់ កាន់តែមានទៅលើប្រជាពលរដ្ឋនៃប្រទេស កំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជា ជាពិសេសក្នុងចំណាមយុវជនដែលជាសសរទ្រូងរបស់សង្គមជាតិ និងមនុស្សពេញវ័យ និងពេញកំលាំងក្នុងការចូលរួមអភិវឌ្ឃន៍សង្គម។

ការតម្លើងពន្ធលើផលិតផលថ្នាំជក់ឲ្យដល់កំរិតមួយដែលអាចនាំឲ្យបារីឡើថ្លៃ ហួសពីលទ្ធភាពរបស់កុមារ និង ប្រជាពលរដ្ឋក្រីក្រ ជាយុទ្ធសាស្រ្ដឈ្នះឈ្នះ។

តាមលទ្ធផលនៃការអងេ្កតនេះផងដែរបង្ហាញថា អ្នកជក់បារីបច្ចុប្បន្នដែលគិតលះបង់ការជក់បារី ដោយសារសារ ព្រមាន សុខភាព បានថយចុះពី ៨២% កាលពីឆ្នាំ២០១១ មកត្រឹម ៤៤%ក្នុងឆ្នាំ២០១៤។ការថយចុះនេះបញ្ជាក់ថា សារព្រមានសុខភាពជាអក្សរលើកញ្ចប់បារីបច្ចុប្បន្នបានថយចុះមានប្រសិទ្ធភាពក្នុងការជំរុញអ្នកជក់បារីឲ្យ ពិចារណា ពីការលះបង់ទម្លាប់ជក់បារី។

កាលពីថ្ងែទី២២ ខែតុលា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពីការបោះពុម្ពសារព្រមានសុខភាព ជារូបភាពលើកកញ្ចប់បារីដែលមានទំហំ ៥៥% លើផ្ទៃក្នុងសំខាន់ទាំងសងខាងនៃកញ្ចប់បារី និងកញ្ចប់ផលិតផល ថ្នាំជក់៕

ការអង្កេតបង្ហាញថា ពលរដ្ឋ៤%មាន បំណងបោះបង់ចោល ការជក់បារី

ការអង្កេតបង្ហាញថា ពលរដ្ឋ៤%មាន បំណងបោះបង់ចោល ការជក់បារី