នគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ ៥ នាក់ ពាក់ព័ន្ធនឹងករណី វាយប្លន់យកម៉ូតូ នៅខណ្ឌដង្កោ នាពេល កន្លង ហើយសមត្ថកិច្ច នឹងបញ្ជូនទៅតុលាការ នៅព្រឹកស្អែក

ភ្នំពេញ ៖ ជនសង្ស័យ ៥នាក់ ក្នុងចំណោមបក្ខពួក ៣០នាក់ ពាក់ព័ន្ធករណីវាយប្លន់ យកម៉ូតូនៅខណ្ឌដង្កោ កាល ពី៣ថ្ងៃមុន ហើយក្រោយពីកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ដល់សមត្ថកិច្ច ចុះធ្វើការស្រាវជ្រាវ ដឹកនាំដោយលោកវរសេនីយ៍ទោ ជឹម ស៊ីថា  អធិការខណ្ឌដង្កោ រហូតឃាត់ខ្លួន ជនសង្ស័យបានជាបន្តបន្ទាប់ កសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ ស្អែកនេះ ។

មន្ត្រីនគរបាល ព្រហ្មទណ្ឌខណ្ឌដង្កោ ប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង ៥នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ ទី១-ឈ្មោះ រុំ ចន្ថា ហៅ ចយ ភេទប្រុស អាយុ១៥ឆ្នាំ ទី២-ឈ្មោះ សុខ ឆាយ ភេទប្រុស អាយុ២០ឆ្នាំ ទី៣-ឈ្មោះ សុខ សករ៉ា ហៅ ទី ភេទប្រុស អាយុ២២ឆ្នាំ ទាំង៣នាក់ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ទី៤-ឈ្មោះ ពេជ្រ ផល្លា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបុរី ប៊ុន ហួរ ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងទី៥-ឈ្មោះ សាន បញ្ញា ហៅ ពាច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ រស់នៅផ្ទះជួលសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះ នៅ ក្នុងករណីនេះមានឈ្មោះ ពូន ផល្លី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រកាត់ដេរ មានទីលំនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បាត់បង់ម៉ូតូ ១គ្រឿង ម៉ាក Scoopy ស៊េរីឆ្នាំ២០១៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CM-1837 ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ប្រាប់បន្តឲ្យដឹងថា កាលពីវេលាម៉ោង២ និង៤៥ នាទី រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ជនរងគ្រោះ និងមិត្តភក្តិ ២នាក់ ទៀត បានជិះម៉ូតូ ចំនួន ២គ្រឿង ទី១-ម៉ាក ម៉ូតូ ១គ្រឿង ម៉ាក Scoopy ស៊េរីឆ្នាំ២០១៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CM-1837 (ម៉ូតូជនរងគ្រោះ ) និង ទី២- ម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-6081 ត្រឡប់មកពីរាំលេងកំសាន្តនៅក្នុងក្លឹប វ៉ាវ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ម្តុំក្បែរបន្ទាយ ង៧០ ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ លុះធ្វើដំណើរមកដល់ចំណុចខាងមុខ ក្លោងទ្វារវត្តអង្គតាគៀត សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ស្រាប់តែជួបនឹងក្រុម ជនសង្ស័យ មានបក្ខពួកប្រហែល ៣០នាក់ ជិះម៉ូតូប្រហែល ២០គ្រឿង ប្រដាប់ដោយកាំបិត ដាវ ដុំថ្ម និងខ្សែ ក្រវ៉ាត់ ដេញវាយកាប់ចាក់ក្រុមជនរងគ្រោះ រហូតដល់ភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ដោយឃើញ ស្ថានភាពបែបនេះ ជនរងគ្រោះបានផ្តួលម៉ូតូទុកចោល រត់គេចខ្លួន ចូលក្នុងភូមិព្រមទាំងស្រែកថា ចោរៗ ដើម្បី ឲ្យប្រជាពលរដ្ឋ ចេញជួយអន្តរាគមន៍ គ្រាមានអាសន្នបែបនេះ ក្រុមជនសង្ស័យបានស្រវ៉ាលើកយកម៉ូតូជនរង គ្រោះជិះគេចខ្លួន បាត់ស្រមោល ដោយបន្សល់ទុកម៉ូតូក្រុមជនសង្ស័យ ១គ្រឿង ម៉ាក និច ពណ៌ស គ្មានស្លាកលេខ នៅកន្លែងកើតហេតុ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ប្រាប់បន្តទៀតឲ្យដឹងថា ក្រោយពីកើតហេតុជនរងគ្រោះ បានទូរស័ព្ទរាយ ការណ៍ ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលពងទឹក ចុះដល់កន្លែងកើតហេតុ នាំជនរងគ្រោះ និងវត្ថុតាង មកកាន់ ទីស្នាក់ប៉ុស្តិ៍ ដោយសហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ទោ ជឹម ស៊ីថា បើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យទាំង ៥នាក់ ជាបន្តបន្ទាប់ រួមទាំងម៉ូតូ ចំនួន ២គ្រឿងបន្ថែមទៀត គឺ ម៉ាក សេ១២៥ និងម៉ាក សេ១១០ កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នាំ មកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមច្បាប់ ៕

នគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ ៥ នាក់ ពាក់ព័ន្ធនឹងករណី វាយប្លន់យកម៉ូតូ នៅខណ្ឌដង្កោ នាពេល កន្លង ហើយសមត្ថកិច្ច នឹងបញ្ជូនទៅតុលាការ នៅព្រឹកស្អែក

នគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ ៥ នាក់ ពាក់ព័ន្ធនឹងករណី វាយប្លន់យកម៉ូតូ នៅខណ្ឌដង្កោ នាពេល កន្លង ហើយសមត្ថកិច្ច នឹងបញ្ជូនទៅតុលាការ នៅព្រឹកស្អែក

នគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ ៥ នាក់ ពាក់ព័ន្ធនឹងករណី វាយប្លន់យកម៉ូតូ នៅខណ្ឌដង្កោ នាពេល កន្លង ហើយសមត្ថកិច្ច នឹងបញ្ជូនទៅតុលាការ នៅព្រឹកស្អែក