ដឹង​អត់ ប្រទេស​ណា​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​ជាងគេក្នុង​លោក?

ដឹង​អត់ ប្រទេស​ណា​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​ជាងគេក្នុង​លោក?

​ថ្ងៃឈប់​សម្រាក (Public Holiday) អាច​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​រំលឹក​ព្រឹត្តិការណ៍ធំៗ ឬ​ជា​ថ្ងៃ​បុណ្យ​សាសនា​​របស់​ប្រទេស​នីមួយៗ​ក្នុង​លោក ដែល​អនុញ្ញាត​ឲ្យ​​បុគ្គលិក​ធ្វើការ​រដ្ឋ និង​ឯកជន​ បាន​សម្រាក​ដើរ​លំហែ​ ជួបជុំ​គ្រួសារ សាច់​ញាតិ​បងប្អូន និង​មិត្តភ័ក្ដិ​ជា​ដើម​។ ប្រទេស​ឥណ្ឌា​ដែល​ប្រមូល​ផ្ដុំ​​​ដោយ​សាសនា​​ចម្រុះ​គ្នា បាន​ឈរ​នៅ​លំដាប់​កំពូល​គេ គឺ​មាន​ថ្ងៃ​ឈប់សម្រាក ២១ថ្ងៃ។ ​នេះ​បើ​យោង​តាម​​ការ​ចុះ​ផ្សាយ​របស់ Business Insider។ ប្រភពដដែល​បាន​បញ្ជាក់​ប្រទេស​ផ្សេង​ទៀត បន្ទាប់​ពី​ឥណ្ឌា ដែល​មាន​ដូច​ខាង​ក្រោម៖

 

ដឹង​អត់ ប្រទេស​ណា​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​ជាងគេក្នុង​លោក?

 

១. ប្រទេស​ឥណ្ឌា​ (២១ថ្ងៃ)
២. ប្រទេស​កូឡុំប៊ី, ហ្វីលីពីន (១៨ថ្ងៃ)
៣. ចិន, ហុងកុង (១៧ថ្ងៃ)​
៤. ថៃ, ទួរគី, ប៉ាគីស្ថាន (១៦ថ្ងៃ)
៥. ជប៉ុន, ម៉ាឡេស៊ី, អាហ្សង់ទីន, លីទុយអានី, វៀតណាម, ស្វីស (១៥ថ្ងៃ)
៦. ឥណ្ឌូណេស៊ី, ឈីលី, ស្លូវ៉ាគី (១៤ថ្ងៃ)
៧. កូរ៉េខាងត្បូង, អូស្ត្រាលី, បែលហ្ស៊ិក, ន័រវែស, តៃវ៉ាន់ (១៣ថ្ងៃ)
៨. ហ្វាំងឡង់, រុស្ស៊ី (១២ថ្ងៃ)
៩. សិង្ហបុរី, ចិន,កាណាដា, អ៊ីតាលី, ដាណឺម៉ាក, បារាំង, អារ៉ាប់រួម, ម៉ារ៉ុក, សាធារណរដ្ឋឆេក,​លុចហ្សំបួរ (មាន ១១ថ្ងៃ )
១០. អាមេរិក, ព័រទុយហ្គាល់, អ៊ុយក្រែន, ​អូស្ត្រាលី, នូវែលហ្សេឡង់, ហុល្លង់, ក្រូអាត, រូម៉ានី (មាន ១០ថ្ងៃ)

 

យ៉ាង​ណា​ក្ដី បើ​យើង​ក្រឡេក​មើល​​ចំនួន​ថ្ងៃ​ឈប់​សម្រាក​​របស់​កម្ពុជា​​វិញ មាន​ចំនួន​ច្រើន​ជាង​ឥណ្ឌា​ដែល​បង្ហាញ​ក្នុង​ទិន្នន័យ​ខាង​លើ​ទៅ​ទៀត។ សម្រាប់​​ឆ្នាំ ២០១៥នេះ កម្ពុជា​​មាន​ថ្ងៃ​ឈប់​សម្រាក​សរុប​ ២៧ថ្ងៃ គឺ​ច្រើន​ជាង​បណ្ដា​ប្រទេស​ខាងលើ​ទៅ​ទៀត៕

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ business insider