ហេតុ​ផល​៦​យ៉ាង​ដែល​​នារី​​ៗ​ច្រើន​ប្រចណ្ឌ​ជាង​​មនុស្ស​ប្រុស


ហេតុ​ផល​៦​យ៉ាង​ដែល​​នារី​​ៗ​ច្រើន​ប្រចណ្ឌ​ជាង​​មនុស្ស​ប្រុស

​មនុស្ស​ស្រី​តែង​ខ្វាយ​ខ្វល់ ​​និង​គិត​ច្រើន​មិន​ថា​តែ​រឿង​សិក្សា ឬធ្វើ​ការ​នោះ​ទេ ​ចំណែក​ឯ​​ក្នុង​រឿង​ស្នេហា​នាង​ក៏​បារម្ភ​ច្រើន​ដែរ ​ព្រោះ​តែ​​មនុស្ស​​ដែល​ខ្លួន​ស្រលាញ់។ បារម្ភ ខ្វាយ​ខ្វល់ ស្រលាញ់ ​នេះ​ហើយ​​​​ជា​ហេតុ​មួយ​ដែល​នាំ​ឲ្យ​​នាង​កើត​មាន​​អារម្មណ៍​ប្រចណ្ឌ​ច្រើន​ ប៉ុន្តែ​អ្វី​ដែល​​នៅ​ពី​ក្រោយ​ចិត្ត​នាង​? ហើយ​អ្វី​ធ្វើ​ឲ្យ​មនុស្ស​ស្រី​​ជា​ច្រើន​ប្រចណ្ឌ​​ជាង​មនុស្ស​ប្រុស​នោះ​? ​​​​

 

ហេតុ​ផល​៦​យ៉ាង​ដែល​​នារី​​ៗ​ច្រើន​ប្រចណ្ឌ​ជាង​​មនុស្ស​ប្រុស

 
១. មនុស្ស​ស្រី​មាន​អារម្មណ៍​​​មនោសញ្ចេតនា ​ច្រើន​ជាង​មនុស្ស​ប្រុស

មនុស្ស​​ស្រី​​​បើ​ស្រលាញ់​​មនុស្ស​ម្នាក់​ហើយ​គឺ​​​​​ស្រលាញ់​អស់​ពី​ចិត្ត ​និង​បេះ​ដូង​​តែ​ម្ដង​ ជា​ពិសេស​សម្រាប់​មនុស្ស​ដែល​នាង​ទុក​ចិត្ត​​​ អាណិត​ និង​ស្រលាញ់​នោះ។ នាង​​មាន​អារម្មណ៍​​​មនោសញ្ចេតនា​ច្រើន​ជាង​មនុស្ស​ប្រុស ទោះ​បី​​មិត្ត​នារី​ៗ​ខ្លះ​រឹង​ប៉ឹង​ ឆ្លាត​ ពូកែ​​ក៏​ដោយ តែ​ចំពោះ​រឿង​ស្នេហា​គឺ​​ជា​ចំណុច​ខ្សោយ​របស់​នាង។ ទាំង​អស់​នេះ​ហើយ​បាន​ជា​នាង​​តែង​ខឹង ប្រចណ្ឌ​ច្រើន​​មក​លើ​មនុស្ស​​ម្នាក់​ដែល​នាង​ស្រលាញ់។

 
២. ភាគី​​ខាង​បុរស​​​ឧស្សាហ៍​ដៀង​ភ្នែក​មើល​អ្នក​ផ្សេង

 

ជា​ការ​ពិត ចរិត​​មនុស្ស​ប្រុស​​​​ភាគ​ច្រើន​គឺ​តែ​បែប​នេះ​ឯង​ហើយ​ក៏​ញយ​ដង​ដែរ​មិន​មែន​​តែ​ម្តង​ៗ​ទេ ឲ្យ​តែ​ឃើញ​មនុស្ស​ស្រី​ស្អាត​សិច​ស៊ី​ដើរ​កាត់​គឺ​​សម្លឹង​មើល​ទោះ​នៅ​ក្បែរ​​ឬ​ខ្លាច​សង្សារ​ក៏​ឆ្លៀត​ដៀង​​ភ្នែក​បន្តិច​ដែរ។ យ៉ាង​នេះ​ហើយ​ដែល​មិត្ត​នារី​ៗ ច្រើន​មិន​សូវ​ទុក​ចិត្ត​​…ហើយ​បើ​ឃើញ​គាត់​(មិត្ត​ប្រុស) នៅ​ជា​មួយ​នារី​ផ្សេង​ទៀត​នោះ គឺ​ដឹង​តែ​កប៉ាល់​ភ្លើង​ចូល​ខ្លួន​ហើយ ដូច​នេះ​​ហើយ​បាន​ជា​នាង​​​​ឧស្សាហ៍​​ប្រចណ្ឌ​មិត្ត​ប្រុស​ជា​សង្សារ ឬ​មនុស្ស​ដែល​នាង​ស្រលាញ់។

 

៣. នាង​​គិត​ថា​គេ​មាន​ភាព​ទាក់​ទាញ​ជាង​​

 
មិន​ដូច​មនុស្ស​ប្រុស​ទេ មនុស្ស​ស្រី​ភាគ​ច្រើន​តែ​មាន​អារម្មណ៍​​អន់​ចិត្ត​ច្រើន ជា​ឧទាហរណ៍​បើ​​មនុស្ស​ស្រី​​ណា​ម្នាក់​ឧស្សាហ៍​​នៅ​ក្បែរ​មនុស្ស​ប្រុស​ដែល​នាង​ស្រលាញ់​ឬ​លួច​ស្រលាញ់ ក្នុង​ក្រសែ​ភ្នែក​​របស់​នាង​គឺ​​គិត​ថា​នាង​អន់​ជាង​គេ ហើយ​គេ​នោះ​គឺ​​មាន​ភាព​ទាក់​ទាញ​ជាង។ ហើយ​នេះ​​ចំណុច​ខ្សោយ​មួយ​ដែល​នាង​មិន​អាច​មិន​ប្រចណ្ឌ​មិន​បាន​ចំពោះ​មិត្ត​ប្រុស​នាង។
​​​​​​​​​​​​​​​​​
 
៤. គិត​ច្រើន

 
សម្រាប់​ប្រុស​ៗ​គឺ​មិន​សូវ​ជា​គិត​ច្រើន​នោះ​ទេ​ពេល​មាន​ស្នេហា ខុស​ប្លែក​ពី​នារី​ៗ​​បើ​មាន​ស្នេហា​ហើយ​គឺ​តែង​តែ​គិត​ច្រើន។ នាង​ចូល​ចិត្ត​បង្ហាញ​អ្វី​ដែល​មិត្ត​ប្រុស​ខ្លួន​ធ្វើ​ត្រូវ​ឬ​ខុស ដូច​នេះ​ហើយ​អារម្មណ៍​ប្រចណ្ឌ​ក៏​ទៅ​តាម​នោះ​ដែរ…។

 
៥. ប្រកួត​ប្រជែង​

 
មនុស្ស​​ប្រុស​អាច​មិន​ខ្វល់​នឹង​សំលៀក​បំពាក់​បាន ​និង​មិន​បាច់​តុប​តែង​ស្អិតស្អាង​​អ្វី​ច្រើន តែ​ចំពោះ​មនុស្ស​ស្រី​​​​​ភាគ​ច្រើន​គឺ​និយម​ភាព​ស្អាត​បាត ទាំង​សំលៀក​បំពាក់ និង​ការ​តុប​តែង​ខ្លួន ដូច​នេះ​សម្រស់​និងរូប​រាង​មិន​ចាញ់​គ្នា​ទេ​ ដូច​នេះ​បាន​ជា​មនុស្ស​ស្រី​តែង​បារម្ភ​ខ្លាច​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រលាញ់​ងាយ​ទោរ​ទន់​ទៅ​រក​នារី​ផ្សេង។
 

ហេតុ​ផល​៦​យ៉ាង​ដែល​​នារី​​ៗ​ច្រើន​ប្រចណ្ឌ​ជាង​​មនុស្ស​ប្រុស

 
៦. ស្រលាញ់​អ្វី​ដែល​ជា​របស់​ខ្លួន

 
នារី​ៗ​ចាប់​​​តាំង​ពី​វ័យ​កុមារ​មក​គឺ​​​​ស្រលាញ់ ​និង​​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​របស់​របរ​ណាស់ ហើយ​ទំនោរ​បែប​នេះ​គឺ​រក្សា​រហូត​ដល់​នាង​​​ពេញ​វ័យ។ ដូច​គ្នា​ទៅ​នឹង​ការ​ថែ​ទាំ​របស់​ដែរ បើ​សិន​ជា​មនុស្ស​ប្រុស​ម្នាក់​នោះ​ជា​​សង្សារ​នាង គឺ​នាង​ស្រលាញ់​​និង​ថែ​រក្សា​ណាស់ ដូច​នេះ​បាន​ជា​ភាព​ប្រចណ្ឌ​តែង​កើត​មាន…ផ្ទុយ​ទៅ​វិញ​ក្នុង​ន័យ​រក្សា​របស់​មួយ ​បើ​​របស់​មួយ​​នោះ​មាន​គេ​ចង់​បាន​សុំ​​ពី​នាង ហើយ​​របស់​នោះ​ធ្វើ​ឲ្យ​នាង​​មិន​ចូល​ចិត្ត​​​គឺ​​នាង​នឹង​ប្រគល់​ឲ្យ​គេ​តែ​ម្ដង…ដូច​នេះ​ចំពោះ​រឿង​ស្នេហា​​បើ​នាង​អស់​ចិត្ត​​ពី​បុរស​ម្នាក់​…នាង​ក៏​ចិត្ត​ដាច់​ដែរ…៕
 

ហេតុ​ផល​៦​យ៉ាង​ដែល​​នារី​​ៗ​ច្រើន​ប្រចណ្ឌ​ជាង​​មនុស្ស​ប្រុស
 

 
ចុចអាន៖ ៤​ចំណុច ​​​លួង​ចិត្ត​​​​​គូ​ស្នេហ៍​កុំ​ឲ្យ​​ប្រចណ្ឌ

ចុចអាន៖ ៨​វិធី​ងាយ​ៗ រីករាយ​តាម​បែប​ជីវិត​ឯកា

 
ប្រែ​សម្រួល៖ មាន​ រតនា
ប្រភព៖ likelovequotes ​​​​