CL លេង​ម៉ូដ​បញ្ចេញ​អាវ​ទ្រនាប់​​ក្នុង​កម្មវិធី​សប្បុរសធម៌

CL លេង​ម៉ូដ​បញ្ចេញ​អាវ​ទ្រនាប់​​ក្នុង​កម្មវិធី​សប្បុរសធម៌

សមាជិក​ក្នុង​ក្រុម 2NE1 ពីរ​រូប​គឺ CL និង Dara បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​ដល់​អ្នក​គាំទ្រ​ នៅ​ពេល​បង្ហាញ​វត្តមាន​រួម​គ្នា​​ក្នុង​កម្មវិធី​សប្បុរសធម៌ W Korea ខណៈ​ដែល​ CL​​លេង​ម៉ូដ​ឈុត​ខ្មៅ​បញ្ចេញ​អាវទ្រនាប់។ ​

 

CL លេង​ម៉ូដ​បញ្ចេញ​អាវ​ទ្រនាប់​​ក្នុង​កម្មវិធី​សប្បុរសធម៌

 

កាល​ពី​ថ្ងៃ​ទី​ ២៧ ខែ តុលា​ CL និង Dara បាន​ចូលរួម​​ជាមួយ​តារា​ជា​ច្រើន​ដួង​ផ្សេង​ទៀត​ក្នុង​កម្មវិធី​សប្បុរសធម៌​ស្ដី​អំពី​ការ​ផ្សព្វផ្សាយ​ជំងឺ​មហារីក​សុដន់។ ការ​បង្ហាញ​ខ្លួន​​សាជាថ្មី​របស់​តារា​កូរ៉េ​ជួរ​មុខ​ទាំង​​ពីរ​បាន​ធ្វើ​ឲ្យ​គាំទ្រ​មាន​ក្ដី​រំភើប​យ៉ាង​ខ្លាំង​ ក្រោយ​បាត់​មុខ​មួយ​រយៈ​ធំ។

 

ក្នុង​កម្មវិធី​នេះ​ដែរ​ គេ​ឃើញ​ថា CL ស្លៀក​ឈុត​អាវ​ធំ​ពណ៌​ខ្មៅ​បញ្ចេញ​អាវ​ទ្រនាប់​ ផ្ទុយ​ពី Dara ស្លៀក​រ៉ូប​​បែប​សុភាព​ពណ៌​ផ្កា​ឈូក​ត្រឹម​ជង្គង់។

 

ត្បិត​តែ​​មាន​ពាក្យ​​លេច​ឮ​អំពី​ការ​បែកខ្ញែក​នៃ​ក្រុម 2NE1 ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ប៉ុន្តែ​នៅ​ពេល​ថ្មី​ៗ​នេះ​​នាយក​ប្រតិបត្តិ​ផលិតកម្ម YG លោក Yang Hyun Suk ​បាន​សរសេរ​សារ​អបអរ​​ខួប​៦​ឆ្នាំ​នៃ​ការ​បង្កើត​ក្រុម​ 2NE1 ។ ទង្វើ​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គិត​ថា​ក្រុម​ចម្រៀង​នារី​មួយ​នេះ​អាច​នឹង​ត្រលប់​មក​វិញ​ក្នុង​ពេល​ឆាប់ៗ។

 

 

CL លេង​ម៉ូដ​បញ្ចេញ​អាវ​ទ្រនាប់​​ក្នុង​កម្មវិធី​សប្បុរសធម៌

 

CL លេង​ម៉ូដ​បញ្ចេញ​អាវ​ទ្រនាប់​​ក្នុង​កម្មវិធី​សប្បុរសធម៌

 

CL លេង​ម៉ូដ​បញ្ចេញ​អាវ​ទ្រនាប់​​ក្នុង​កម្មវិធី​សប្បុរសធម៌

 

ចុះ​ប្រិយ​មិត្ត​ចង់​ឲ្យ​ 2NE1 ត្រលប់​មក​វិញ​ដែរ​ឬ​ទេ?

 

ចុចអាន៖​តារា​ចម្រៀង​តៃវ៉ាន់​ Show Luo ​ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង MV របស់ G-Dragon

 

ប្រែសម្រួល៖​ ហេង សុធារិទ្ធិ
ប្រភព៖koreaboo