សាហាវមែន ច្បាប់ថ្មីនៅចិន! សិស្សក្លែងបន្លំ ឬលួចមើល ពេលប្រលង អាចជាប់គុក ដល់ ៧ឆ្នាំ!

ចិន៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ការក្លែងបន្លំ ឬលួចមើល ក្នុងពេលប្រលង នឹងត្រូវកាត់ទោស ឲ្យជាប់គុក រយៈពេល ៧ឆ្នាំ។ នេះគឺជាច្បាប់ថ្មី នៅក្នុងមាត្រាទី ២៨៤ នៃច្បាប់ព្រហ្មទណ្ឌ របស់ប្រទេសចិន ដែលនឹងត្រូវ ដាក់ចូលជាធរមាន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះហើយ។

សាហាវមែន ច្បាប់ថ្មីនៅចិន! សិស្សក្លែងបន្លំ ឬលួចមើល ពេលប្រលង អាចជាប់គុក ដល់ ៧ឆ្នាំ!

ការធ្វើវិសោធនកម្មច្បាប់នេះ បានចែងថា អ្នកដែលបានក្លែងបន្លំ ឬលួចមើល នៅក្នុងពេលប្រលង នឹងត្រូវកាត់ទោស ឲ្យជាប់គុក រយៈពេល ៣ឆ្នាំ ខណៈពេលដែល ករណីធ្ងន់ធ្ងរខ្លះ នឹងត្រូវកាត់ទោស ឲ្យជាប់គុក រយៈពេល រហូតដល់ទៅ ៧ឆ្នាំឯណោះ ថែមទាំងពិន័យជាប្រាក់ ទៀតផង។

បើយោងទៅតាម សាស្រ្តចារ្យផ្នែកច្បាប់ព្រហ្មទណ្ឌ នៅឯសាកលវិទ្យាល័យ វិទ្យាសាស្រ្តនយោបាយ និងច្បាប់ លោក Hong Daode បានឲ្យដឹងថា ការកែប្រែថ្មីនេះ នឹងក្លាយជាច្បាប់មួយ ដ៏គួរឲ្យញញើត និងមានឥទ្ធិពល ហើយលោកសង្ឃឹមថា វានឹងធ្វើការបន្សុទ្ធ បរិយាកាសពេលប្រលង ឲ្យល្អប្រសើរ ហើយធ្វើឲ្យកាន់តែប្រសើរ ចំពោះភាពសុច្ចរិត ផ្ទាល់ខ្លួន របស់សិស្ស និងបង្កើតឲ្យមាន បរិយាកាសល្អ ក្នុងសង្គម ផងដែរ។

សាហាវមែន ច្បាប់ថ្មីនៅចិន! សិស្សក្លែងបន្លំ ឬលួចមើល ពេលប្រលង អាចជាប់គុក ដល់ ៧ឆ្នាំ!

គួរបញ្ជាក់ផងដែរថា ការក្លែងបន្លំ ឬលួចមើល បានក្លាយទៅជា រឿងធម្មតាមួយ ក្នុងពេលប្រលង នៅប្រទេសចិន ពាក់ព័ន្ធនឹង ការប្រលងថ្នាក់ជាតិ ជាដើម ដោយក្នុងនោះ មានសិស្សមួយចំនួន បានជួលអ្នកដទៃ ឲ្យមកប្រលងជំនួស ខណៈសិស្សជាច្រើន មានគំនិតច្នៃប្រឌិត ខ្លាំងណាស់ ក្នុងការក្លែងបន្លំ និងលួចមើល ពេលប្រលង។

សាហាវមែន ច្បាប់ថ្មីនៅចិន! សិស្សក្លែងបន្លំ ឬលួចមើល ពេលប្រលង អាចជាប់គុក ដល់ ៧ឆ្នាំ!

ដោយសារតែហេតុនេះហើយ ទើបនៅតាមខេត្តមួយចំនួន នៅក្នុងប្រទេសចិន បានប្រើប្រាស់ យន្តហោះគ្មានមនុស្សបើក ឬ Drone ដើម្បីឃ្លាំមើលសិស្ស នៅពេលប្រលង៕

សាហាវមែន ច្បាប់ថ្មីនៅចិន! សិស្សក្លែងបន្លំ ឬលួចមើល ពេលប្រលង អាចជាប់គុក ដល់ ៧ឆ្នាំ!
យន្តហោះគ្មានមនុស្សបើក ឬ Drone

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត