តន្ត្រីករ និង ​តារាចម្រៀង អេ​ដ ស៊ីរ៉ា​ន់ ធ្វើឱ្យ​ផ្អើល​ឆាក​តន្ត្រី MTV Europe Music Awards ២០១៥

Sanofi

លោក អេ​ដ ស៊ីរ៉ា​ន់ (Ed Seeran) ត្រូវបាន​គេ​ស្គាល់​ថា ជា​តន្ត្រីករ និង​ជា​តារាចម្រៀង​ប៉ុប​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​ក្នុងពេល​បច្ចុប្បន្ននេះ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​តារា​ប៉ុប​សញ្ជាតិ​អង់គ្លេស​វ័យ ២៤​ឆ្នាំ​រូបនេះ​មាន​សមត្ថភាព​ពិសេស​មួយទៀត គឺ​ភាព​ប៉ិនប្រសព​កំប្លុកកំប្លែង​ក្នុងការ​សម្តែង​ដែល​កាន់តែ​ធ្វើ​ឲ្យ​លោក​មាន​ប្រជាប្រិយភាព​មួយកម្រិត​ទៀត ។​

ជាក់ស្តែង​កាលពីពេល​ថ្មីៗ​នេះ​លោក អេ​ដ សារ៉ាន់ បាន​បង្ហោះ​វីដេអូ​ដែលមាន​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​របស់គាត់​ចូលទៅក្នុង​បណ្តាញ​សង្គម ជាមួយនឹង​តារា​ម៉ូ​ដែល និង​តារា​សម្តែង​វ័យ ២៩​ឆ្នាំ​ជនជាតិ​អូ​ស្រា្ត​លី នាង រូ​ប៊ី រ៉ូ​ស (Ruby Rose) នៅក្នុង​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី MTV Europe Music Awards ២០១៥ នៅក្នុង​ទីក្រុង មី​លែ​ន (Milan) ប្រទេស​អុ​ី​តា​លី ។ នៅក្នុង​វីដេអូ​នោះបាន​បង្ហាញអោយឃើញ​ពី​សកម្មភាព​នៃ​ការសម្តែង​ភាព​កំប្លុកកំប្លែង​របស់លោក​ជាមួយនឹង តារា​ម៉ូ​ដែល​ស្រី​រ៉ូ​ប​ស្រស់​សញ្ជាតិ​អូស្ត្រាលី​នាង រូ​ប៊ី រ៉ូ​ស ដោយ​ចាប់ផ្តើម​ពី​លោក អេ​ដ សារ៉ាន់ បាន​និយាយ​លេង​ថា តើ​ធ្វើយ៉ាងណា​អោយមាន​សម្រស់​គួរអោយ​ស្រលាញ់​ដូច​សត្វ​ឆ្មា​?​។

​លោក​អាច​បង្រៀន រូ​ប៊ី រ៉ូ​ស អោយដឹងពី​របៀប​ធ្វើយ៉ាងណា​អោយមាន​មុខមាត់​គួរអោយ​ស្រលាញ់​ដូច​សត្វ​ឆ្មា​បាន​។ ប៉ុន្តែ រូ​ប៊ី រ៉ូ​ស ត្រូវតែ​បង្រៀន​លោក​វិញ​អំពី​របៀប​ធ្វើយ៉ាងណា​អោយមាន​មុខមាត់​អាក្រក់​ដូច​សត្វ​លា ។ នេះ​គឺជា​សម្តី​និយាយ​លេង​ចេញពី​មាត់​របស់លោក អេ​ដ សារ៉ាន់ ហើយ​ប្រហែលជា​មានន័យថា សម្រស់​របស់​នាង រូ​ប៊ី រ៉ូ​ស មិន​ស្អាត​ទើប​លោក​ចង់​បង្រៀន​នាង​អោយដឹងពី​របៀប​ក្នុងការ​ធ្វើយ៉ាងណា​អោយមាន​សម្រស់​ស្អាត និង​គួរ​ឲ្យ​ស្រលាញ់​ដូច​សត្វ​ឆ្មា ប៉ុន្តែ​ចំពោះ​សម្រស់​របស់លោក​វិញ គឺ​ស្អាត​ស្រាប់​ទៅហើយ​ដូចនេះហើយ​ទើប​លោក​ចង់​ស្គា​ល់ពី​ជីវិត​ដែលមាន​មុខ​អាក្រក់​ដូច​សត្វ​លា​ម្តងវិញ ។

​ទោះជា​យ៉ាងណាក៏ដោយ​នេះ​គ្រាន់តែ​ជា​ពាក្យសម្តី​និយាយ​លេងសើច​របស់លោក អេ​ដ សារ៉ាន់ ទៅកាន់ រូ​ប៊ី រ៉ូ​ស តែប៉ុណ្ណោះ​ទើប​គ្មាន​ការប្រកាន់​ខឹង​ពី​សំណាក់​តារា​ម៉ូ​ដែល​រូប​ស្រស់​នោះឡើយ ហើយ​ចំពោះ​ការបញ្ចេញ​ពាក្យសម្តី​កំប្លុកកំប្លែង​ប៉ុន្មាន​វិនាទី​របស់​អ្នក​ទាំងពីរ​នេះ​បានធ្វើអោយ​អ្នកទស្សនា​រាប់សិប​នាក់​ទះដៃ​ស្រែក​ហោ​ពេញ​ឆាក​ប្រគុំ​តន្ត្រី​តែម្តង ៕ កុសល

​   


Related