Mourinho កំពុង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ពី Chelsea និង​ដាក់​ជំនួស​វិញ​ដោយ Ancelotti

ក្រុងឡុងដ៍៖ គ្រូបង្វឹក Jose Mourinho អាចនឹងត្រូវបណ្តេញចេញពីក្លឹបតោខៀវ Chelsea ប្រសិនបើនៅតែដឹកនាំអន់ បែបនេះទៀតនោះ ហើយរំពឹងថានឹងបាន លោក Carlo Ancelotti អតីតគ្រូបង្វឹកក្លឹប Real Madrid មកដឹកនាំ ជំនួសវិញក្នុងរដូវកាលក្រោយ ។

អ្នកចាត់ការទូទៅជនជាតិព័រទុយហ្គាល់ វ័យ៥២ឆ្នាំ លោក Mourinho បានដឹកនាំ Chelsea របូតពាន League Cup ១ហើយ យប់មិញនេះ ក្រោយចាញ់ម្ចាស់ផ្ទះ Stoke City ៥-៤ ដោយបាល់ប៉េណាល់ទីក្នុងវគ្គ១៦ក្រុមចុងក្រោយជុំទី៤ ហើយក៏ មិនរំពឹងថានឹងការពារពានរង្វាន់ធំអង់គ្លេស Premier League បានផងដែរ ដែលកំពុងឈរនៅលេខរៀងទី១៥បណ្តោះ អាសន្ននោះ ចាញ់ក្រុមកំពូលតារាង Manchester City រហូតដល់ទៅ១១ពិន្ទុឯណោះ ។

តែយ៉ាងណាក៏ដោយ អតីតគ្រូបង្វឹកក្លឹប Real Madrid រូបនេះធ្លាប់បានលើកឡើងថា គ្មាននរណាដឹកនាំ Chelsea បាន ល្អជាងគាត់នោះឡើយ តែលោកក៏បានទទួលស្គាល់ថា ប្រសិនបើថ្នាក់ដឹកនាំ Chelsea ក៏ដូចជាម្ចាស់ក្លឹបសម្រេចចិត្ថ ផ្តាច់ទំនាក់ទំនងនោះ គាត់នឹងដើរចេញភ្លាម ។

ទន្ទឹមនោះដែរ តាមប្រភពព័ត៌មានមិនទាន់ច្បាស់ការក៏បានលើកឡើងដែរថា Jose Mourinho អាចនឹងទៅដឹកនាំក្លឹប បារាំង Paris Saint Germain ឬក៏ទៅក្លឹបចាស់របស់គាត់ Inter Milan របស់អ៊ីតាលីវិញក៏ថាបាន គ្រាដែលលោក Carlo Ancelotti ដែលកំពុងអត់ការងារធ្វើនោះ អាចនឹងមកដឹកនាំ Chelsea ជំនួសវិញ ក្រោយពេលដែលត្រូវបានក្លឹប Real របស់អេស្ប៉ាញបណ្តេញចេញពីតំណែងក្រោយបញ្ចប់រដូវកាលមុន ៕

Mourinho កំពុង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ពី Chelsea និង​ដាក់​ជំនួស​វិញ​ដោយ Ancelotti

Jose Mourinho (ឆ្វេង) និង Carlo Ancelotti

Mourinho កំពុង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ពី Chelsea និង​ដាក់​ជំនួស​វិញ​ដោយ Ancelotti