បារមី អ្នកតា​ដើម​គគី ធ្វើ​ឲ្យ​រថយន្តស្ទូច​ដែល​កំពុងតែ​កាប់​ដើម​គគី ក្រឡាប់​បះ​គូទ​

ក្រចេះ: រថយន្តស្ទូច​មួយគ្រឿង ត្រូវបាន​ក្រឡាប់​ផ្គាប់​មុខ​ឡើងលើ ខ​ណះ​ពេល​កំពុងតែ​កាប់និង​ស្ទូច​ដើម​គគី​ធំ​មួយ​ដើម​នៅ​ទល់មុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល​ជាប់​និងចិញ្ចើម​ផ្លូវជាតិ នា​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥​នេះ​។​

​សមត្ថកិច្ច​បញ្ជាក់​ថាប​ណ្តា​ល​មកពី​ខុស​បច្ចេកទេស តែ​អ្នកស្រុក​មាន​ជំនឿ​អ​រូបិយ​ថាដោយសារតែ​បារមី​ដើម គគី​ខឹងសម្បារ​និង​ការកាប់​ផ្តួល​រលំ​ទើប​ធ្វើ​ឲ្យ​រថយន្តស្ទូច​ធំមួយ​នេះ​ក្រឡាប់​។​

 លោ​កន​ចាន់ សុ​គីម អធិការនគរបាល ស្រុក​ស្នួល បាន​ឲ្យ​ដឹងថា មូលហេតុ​គឺបណ្តាលមកពី​ការ​ស្ទួ​ច​កាប់​របស់​រថយន្តស្ទូច ខុស​លក្ខណៈ​បច្ចេកទេស​។​ក្នុង​ហេតុការណ៍​នេះ មិន​បង្ក​ឲ្យ​មា​នន​ណា​ម្នាក់​ទទួលរង​គ្រោះថ្នាក់​ដែរ​។​

​ស្របគ្នា​នេះដែរ​អ្នកស្រុក​បានចាត់ទុក​ថា ឧប្បត្តិ​ហេតុនេះ បណ្តាលមកពី​បារមី​អ្នកតាដើម​គគី​ធំៗ​ទាំងនេះ ដែលមាន​អ​យុ​កាល​រាប់រយឆ្នាំ​មកហើយ នោះ ខឹងសម្បារនិង​ការកាប់​ផ្តួល​ទើប​បង្ក​ឲ្យ​រថយន្ត​ស្ទួ​ច​ដែល​បានតែ​កាប់ រលំ​ដើម​គគី មួយដើម​នេះ​ត្រូវ​ក្រឡាប់​បះជើង​។​

​គួររំលឹកថា កន្លង​ព្រោះ​ធ្លាប់មាន​ឧ​ប្ប​តិ្ត​ហេតុ​ជា​ញឹកញាប់​បណ្តាលមកពី​ការបាក់ មែកដើម​គគី ដែល​ចាស់​ពុកផុយ​និង​ក៏​ធ្វើ​ឲ្យ​អ្នកធ្វើដំណើរ​និង​ពលរដ្ឋ​នៅ​លក់​​ដូរ​នៅ​ពីក្រោម​ដើម​គគី​ទាំងនេះ មានការ​ព្រួយ​បារ​ម្ម​ពី​សុវត្ថិភាព​របស់​ពួកគាត់ ទើប​អាជ្ញាធរស្រុក​សម្រេច​ធ្វើ ការកាប់​នូវ​ដើម​គគី​មួយចំនួន​ដែលមាន​សភាព​ចាស់​ពុកផុយ​។​

​យ៉ាងណាមិញ​កាលពីដើម​ខែកក្កដា​កន្ល​ង​ទៅ មាន​មន្ត្រីនគរបាល​ម្នាក់​ត្រូវបាន​រងរបួសធ្ងន់​ដោយ​ត្រូវ​បែកក្បាល​និង​បាក់​ភ្លៅ​ខាងស្តាំ ខ​ណះ​ដែល​មន្ត្រី​នគរ​​បាល​រូបនោះ​កំពុង តែ​ឈរ​រៀបចំ​សណ្តាប់ធ្នាប់​តាមផ្លូវ ក្បែរ​ទីប្រជុំជន​ក៏ត្រូវ​មែក​គគី​ធំ​មួយមែក​បាន​បាក់​ធ្លាក់ មក​សង្កត់ពីលើ  បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​៕​

បារមី អ្នកតា​ដើម​គគី ធ្វើ​ឲ្យ​រថយន្តស្ទូច​ដែល​កំពុងតែ​កាប់​ដើម​គគី ក្រឡាប់​បះ​គូទ​