សមត្ថកិច្ចនគរបាល ខណ្ឌដង្កោនិងបញ្ជូនខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីវាយប្លន់ ទៅតុលាការស្អែកនេះ

ភ្នំពេញ: ​ជនសង្ស័យ ៥​នាក់ ក្នុងចំណោម​បក្ខពួក ៣០​នាក់ ពាក់ព័ន្ធ​ករណី​វាយ​ប្លន់ យក​ម៉ូតូ​នៅខណ្ឌដង្កោ កាល ពី​៣​ថ្ងៃមុន​ហើយ​ក្រោយពី​កើតហេតុ​ជន​រង​​គ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង ដល់​សមត្ថកិច្ច ចុះ​ធ្វើការ​ស្រាវជ្រាវ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោជឹម ស៊ីថា  អធិការ​ខណ្ឌដង្កោ​រហូត​ឃាត់ខ្លួន​ជន​សង្ស័យ​បានជា​បន្តបន្ទាប់ កសាង​សំណុំរឿង បញ្ជូន​ទៅកាន់ សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី២៩ ខែតុលា ឆ្នាំ​២០១៥ ស្អែក​នេះ ។​

​អធិការនគរបាល​ខ​ណ្ឌ​ដង្កោ លោក​វរសេនីយ៍ទោ ជឹម ស៊ីថា  បាន​ឲ្យ​ដឹងថា​៖ហេតុការណ៍​នេះ​បានកើត​ឡើង កាល ពី​ម៉ោង​២​និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូលថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​លើ​កំ ណាត់​ផ្លូវជាតិ​លេខ​៣ស្ថិតក្នុង​ភូមិ​ស្រែ​ញ​រ៍ សង្កាត់​ពងទឹក ខណ្ឌដង្កោ​រាជ ធានី​ភ្នំពេញ​។​

​លោក​អធិការ​បន្តថា​៖ មុនពេល​កើតហេតុ​ជនរងគ្រោះ​៣​នាក់​មានឈ្មោះ សេន ដាវីភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទី​២/​ឈ្មោះ ពូន ផល្លី​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​៣/​ឈ្មោះ ពូន គង្គី ភេទ​ប្រុស អា យុ​២៦​ឆ្នាំ បាននាំគ្នា​ចូលទៅ​រាំលេង​ក្នុង​ក្លឹប​រ៉ាវ ក្បែរ​បន្ទាយ​(​ង​៧០)ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ពួកគេ​រាំលេង​រហូតដល់ម៉ោង​២​និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ជនរងគ្រោះ​ក៏បាន​នាំគ្នា​ឈប់​រាំ​ហើយ​ចេញពី​ក្លឹប​​នាំគ្នា​ជិះ​ម៉ូតូ​ទៅផ្ទះ​។​

​លោក​អធិការនគរបាល​ខណ្ឌ​ដង្កោ​បាន​បន្តថា​៖​ពេល​ពួកគេ​ឈប់​រាំ​ចេញ ទៅផ្ទះ​ស្រាប់តែ​ឈ្មោះ សេន ដាវី គាត់​បាត់​សំបុត្រ​ផ្ញើ​ម៉ូតូ មិត្ត​ភ័​ក្ត​គេ​ម្នាក់ទៀត​ក៏​ហៅ សេនដាវី ឲ្យ​ជិះ​ម៉ូតូ​ជា មួយ​ដោយ​ឈ្មោះ សេន ដាវី ជា​អ្នកបើក​ម៉ូតូ​។ ចំណែក​ឈ្មោះពូន គ​ង្គី ជិះ​ម៉ូតូ​ម្នាក់ឯង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ1BS6081​។ នៅពេល​ក្រុម​ជនរងគ្រោះ​ជិះ​២​គ្រឿង​តាមផ្លូវ ជាតិ​លេខ​៣ ដល់ចំណុច​ខាងមុខ​វត្ត​អង្គ​ត្រគៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័​ស្រាប់​តែ​ជួប និង​ក្រុម​ជនសង្ស័យ​មាន​គ្នា​ប្រហែល​៣០​នាក់​ម៉ូតូ​គ្រប់​ម៉ាក​ប្រហែល​២០​គ្រឿង ខ្លះ​កាន់កាំបិត ដាវ ខ្សែ​ក្រ​វ៉ាត ដុំថ្ម ដេញ​គប់​មកលើ​ជនរងគ្រោះ​ហើយ​ជនរងគ្រោះ​បានព្យាយាម​ជិះ​រត់ រហូតដល់​ម្តុំ​ភូមិ ស្រែ​ញ​រ៍ សង្កាត់​ពងទឹក ក្នុង​ខណ្ឌដង្កោ​ធ្វើ​ឲ្យ​ក្រុមជនរងគ្រោះ ភ័យ​ស្លន់ ស្លោរ​ក៏​ផ្តួល​ម៉ូតូ​ម៉ាក​ស្កូ​ពី​ក៏​ស្រែកថា​​ចោរ​បង្ក​ការភ្ញាក់ផ្អើល​ដល​ពលរ​ដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ជួយ​។​

 ឆ្លៀត​ឧិ​កាស​ពេលនោះ​ក្រុម ជនសង្ស័យ​ក៏​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​គេចខ្លួនបាត់តែ​ជនសង្ស័យ​ក៏បាន​បន្សល់ទុក​ម៉ូតូ​របស់ ខ្លួន​ផងដែរ​ម៉ា​កនិច ពណ៌​សគ្មាន​ស្លាក​លេខ កំពុង​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​។​

​លោក​អធិការ​ដដែល​បន្តថា ក្រោយពី​ទទួល​ពាក្យបណ្តឹង របស់​ជនរងគ្រោះ​ខាង លើភ្លាម សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ក៏បាន​ធ្វើការ​ស្រាវជ្រាវ​ឈានទៅធ្វើការ​ឃាត់ខ្លួន​ក្រុម ជនសង្ស័យ​៤​នាក់​ដំបូង ដែលមាន​ឈ្មោះ រុំ ចន្ថា ហៅ​ចយ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទី​២/​ឈ្មោះ សុខ សក​រ៉ា ហៅ​ទី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទី៣/​ឈ្មោះ សុខ ឆាយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជន សង្ស័យ​៣​នាក់​នេះ​មានមុខ​របរ​មិនពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កន្ទោក សង្កាត់​កន្ទោក​ខណ្ឌ​​ពោធិ៍ សែន​ជ័យ និង​ទី​៤/​ឈ្មោះ ពេជ្រ ផល្លា ហៅ​ត្រេ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានទីលំនៅ​បុរី​ប៊ុនហួរ ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុងនោះសមត្ថកិច្ច យើង​ក៏បាន​ដកហូត​វត្ថុតាង មាន​ម៉ូតូ​ចំនួន​២​គ្រឿង ម៉ាក ហុងដាសេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FB8455 និង​១​គ្រឿង​ទៀត​ម៉ាកសេ​១១០ ពណ៌​កាប់​ស្តាំ​ង សេរី​២០១២ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BL-1995​។​

​លោក​វរសេនីយ៍ទោ ជឹម ស៊ីថា បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​៖ ក្រោយពី​ការសាកសួរ​ក្រុមជនសង្ស័យ​៤​នាក់ ខាងលើ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​យើង​ក៏បាន​ឈានទៅ​ធ្វើការឃាត់ខ្លួន​បក្ខ​ពួក​ម្នាក់ទៀត​ឈ្មោះ សាន បញ្ញា ហៅ​តឿ ហៅ​ពាច ភេទ​ប្រុសអាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ភ្នំពេញ ខណ្ឌ​សែនសុខ​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​។​

​ដោយឡែក​ក្រុម​ជនសង្ស័យ​ដែល​នៅ​សេសសល់​នោះ សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការស្រាវ  ជ្រាវ​ស្វែងរក​ចាប់ខ្លួន​បន្តទៀត ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕​

សមត្ថកិច្ចនគរបាល ខណ្ឌដង្កោនិងបញ្ជូនខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីវាយប្លន់ ទៅតុលាការស្អែកនេះ