ស្លាប់​២ របួសធ្ងន់​១០​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២៨ តុលា​

ភ្នំពេញ: មនុស្ស​២​នាក់​បាន​ស្លាប់​(​ស្រី​១​នាក់​) និង​អ្នករបួសធ្ងន់ ១០​នាក់​(​ស្រី​១​នាក់​)​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២៨ ខែតុលា​ឆ្នាំ​២០១៥​នៅ​ទូទាំង​​ប្រទេស​ចំនួន ៦​លើក យប់ ៤​លើក​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ​។​

​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់ចរាចរណ៍ ទាំង ៦​លើក​និង​យប់ ៤​លើក នេះ​បាន​បង្ក​ឲ្យ​ខូចខាត​យានយន្តសរុប ១១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៨​គ្រឿង​, រថយន្ត​ធុន​តូច ២​គ្រឿង​,រថយន្ត​ធុន​ធំ ១​គ្រឿង ។​

​មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន ២​លើក​, ប្រជែងគ្រោះថ្នាក់ ១​លើក​, មិន​គោរព​សិទ្ធ ១​លើក​, បត់​គ្រោះថ្នាក់ ១​លើក​, ស្រវឹង ១លើក​,  ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ៥​នាក់​(​យប់​៥​នាក់​) ។​

​ក្នុងនោះដែរ​រថយន្ត​ដែល​ត្រូវបានធ្វើ​ការផាកពិន័យ​សរុប​ចំនួន ៧២៥​គ្រឿង (​រថយន្ត​ធំ៣៦០​គ្រឿង​) ស្មើ​និង​៧៥០​ករណី​, ល្មើស​ក្រដាស​ស្នាម​មាន​៤៤៨​គ្រឿង​ស្មើនឹង ៤៥៣​ករណី​។ ចំពោះ​ករណី​ល្មើស​បច្ចេកទេស ២៧៧​គ្រឿង ស្មើនឹង ២៩៧​ករណីដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,០០៧​គ្រឿង ៕