នគរ​បាល​​​អន្តោ​ប្រវេសន៍​ចុះ​រដ្ឋ​បាល​ប្រមូល​ជន​ជាតិ​វៀត​ណាម​ស្នាក់​នៅ​ខុស​ច្បាប់​​​​​​​​​​​​​​​​​​នៅ​សង្កាត់​បឹង​សាឡាង

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ផ្ទះ​ជួល​របស់​ជន​ជាតិ​វៀត​ណាម​ចំនួន​៤​ទី​តាំង​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២៣៧ សង្កាត់​បឹង​សាឡាង​ ត្រូវ​នគរ​បាល​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ចុះ​ត្រួត​ពិនិត្យ​ឃាត់​ខ្លួន​ជន​ជាតិ​វៀត​ណាម​ប្រុស ស្រី​ដែល​ស្នាក់​នៅ​ខុស​ច្បាប់​បាន​ចំនួន​១០​នាក់​។

ប្រតិ​បត្តិ​ការ​នេះ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៨ តុលា នេះ​ ក្រោម​ការ​ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ទោ អ៊ុក ហៃ​សីលា ប្រធាន​នាយក​ដ្ឋាន​ស៊ើប​អង្កេត​ និង​អនុវត្ត​នីតិ​វិធី​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហា​ផ្ទៃ​។

ទោះ​ជា​យ៉ាង​ណា​​​​​​​​​​​​​​​​​​​​​​​​​​​មក​ដល់​ម៉ោង​៤ និង​២០​នាទី​រសៀល ថ្ងៃ​ទី២៨ តុលា នេះ​សមត្ថ​កិច្ច​នៅ​មិន​ទាន់​បញ្ចប់​ការ​ត្រួត​ពិនិត្យ​នៅ​ឡើយ​ គឺ​នៅ​បន្ត​ឆែក​ឆេរ​ផ្ទះ​នៅ​តាម​ផ្លូវ​ខាង​លើ​បន្ត​ទៀត​៕