Sanchez ចរចា​កុងត្រា​ថ្មី​ ក្លាយ​ជា​កីឡាករ​​ចំណូល​ខ្ពស់​បំផុត​នៅ Arsenal

Sanchez ចរចា​កុងត្រា​ថ្មី​ ក្លាយ​ជា​កីឡាករ​​ចំណូល​ខ្ពស់​បំផុត​នៅ Arsenal

កីឡាករ Alexis Sanchez ចង់ចរចា​ជាមួយកាំភ្លើងធំ Arsenal លើ​កុងត្រា​ថ្មី​របស់​ខ្លួន​ដែល​​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ខ្លួនជា​កីឡាករ​មាន​ថ្លៃ​ឈ្នួល​ខ្ពស់​បំផុតប្រចាំ​ក្លិប។

 

Sanchez ចរចា​កុងត្រា​ថ្មី​ ក្លាយ​ជា​កីឡាករ​​ចំណូល​ខ្ពស់​បំផុត​នៅ Arsenal

 

តាម​ពិត​ទៅ​កុងត្រា​ចាស់​របស់ Sanchez នឹង​ផុត​កំណត់​នៅ​ឆ្នាំ ២០១៨ ឯណោះ ប៉ុន្តែ​តំណាងរបស់​កីឡាករ​ជម្រើស​ជាតិ​ឈីលី​ ចង់​ចរចា​ដើម្បី ដំឡើង​ថ្លៃ​ឈ្នួល​ពលកម្ម ដែល​បច្ចុប្បន្ន​មាន​ចំនួន ១៣០០០០ ផោន ក្នុង​មួយ​សប្ដាហ៍ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​រូប​គេ​ដែល​បង្ហាញ​ការ​លេង​យ៉ាង​ល្អ​ចាប់​តាំង​ពី ផ្ទេរ​មក Arsenal ក្រោយ​ចប់​ពាន​រង្វាន់​ពិភពលោក។

 

យោង​តាម​ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​ផ្សាយ​ថា Sanchez ត្រូវ​ក្លិប Real Madrid ធ្វើ​ការ​ទាក់ទង​តែ​ការ​ផ្ទេរ រូប​គេ​ចេញ​ពី Arsenal ហាក់​ដូច​ជា​មិន​អាច​ទៅ​រួច​នោះ​ទេ បន្ទាប់​ពី​កីឡាករ​វ័យ ២៦ រូប​នេះ​ទើប​តែ​ទិញ​ភូមិគ្រឹះ​តម្លៃ​រាប់​លាន​ដុល្លារ​នៅ តំបន់ Kensington ក្នុង​ទីក្រុង​ឡុងដុង​កាល​ពី​ពេល​ថ្មីៗ។

 

Sanchez បច្ចុប្បន្ន​គឺជា​កីឡាករ​ដែល​ទទួល​ចំណូល​ខ្ពស់​ជាង​គេ​លំដាប់​ទី​៣ នៅ​ក្នុង​ក្លិប ខណៈ​ដែល Theo Walcott និង Mesut Ozil ទទួល​បាន​ថ្លៃ​ឈ្នួល ១៤០០០០ ផោន​ក្នុង​មួយ​សប្ដាហ៍​ដូច​គ្នា​ពោល​គឺ​ខ្ពស់​ជាង​គេ៕

 

Sanchez ចរចា​កុងត្រា​ថ្មី​ ក្លាយ​ជា​កីឡាករ​​ចំណូល​ខ្ពស់​បំផុត​នៅ Arsenal

 

ចុចអាន៖ Sanchez ​ផ្ដល់​ជំនួយ​២​កុងតឺន័រ​ដល់​ប្រជាជន​រងគ្រោះ​ទឹក​ជំនន់​នៅ​​ស្រុក​កំណើត

 

ប្រែសម្រួល៖ រុន វីរ៉ុត

ប្រភព៖ goal