ចិន អាម៉េរិក ចាប់ផ្តើមជុំថ្មី នៃកិច្ចប្រជុំBIT

ប៉េកាំង៖ ចិននិងអាម៉េរិក បានចាប់ផ្តើមចរចាលើ សន្ធិសញ្ញាវិនិយោគ ទ្វេភាគី (BIT)នៅថ្ងៃពុធនេះ។ នេះបើយោងតាម ក្រសួងពាណិជ្ជកម្មចិន ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរាយការណ៍ ឱ្យដឹងថា ភាគីទាំងពីរ នឹងព្យាយាមជំរុញ កិច្ចពិភាក្សាBIT ជាមួយនឹង កិច្ចខិតខំប្រឹងប្រែង ដ៏មហិមានិងពន្លឿនដំណើរការ ដើម្បីឈានទៅដល់ផលប្រយោជន៍ ទៅវិញទៅមកនិងកម្រិត ស្តង់ដារខ្ពស់។

កិច្ចប្រជុំដែលភាគីម្ខាង៨ បានមកជួបជុំគ្នានៅ ទីក្រុងជីងតាវ ខេត្តសានទុង គឺជាកិច្ចប្រជុំលើកទី២២ ចាប់តាំង ពីឆ្នាំ២០០៨មក។

អំឡុងពេលដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាម៉េរិក កាលពីខែមុន លោកប្រធានាធិបតីស៊ី ជីនពីង និងសមភាគី លោក បារ៉ាក់ អូបាម៉ា បានព្រមព្រៀងគ្នាលើកិច្ចចរចាBITក្នុងកម្រិតស្តង់ដាខ្ពស់ ដែលជាគឺចំណុចអទិភាព ខាងសេដ្ឋកិច្ច។

ប្រទេសទាំងពីរ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ផងដែរថា ពូកគេនឹង “ប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លានូវ ដំណើរ ការចរចា និងធ្វើការយ៉ាងរួសរាន់” ដើម្បីបិទបញ្ចប់កិច្ចពិភាក្សាលើសន្ធិសញ្ញានេះ។

BIT មានគោលបំណងសម្របសម្រួលនិងសម្រួលដំណើរការទីផ្សាសរនិងកិច្ចសហប្រតិបត្តិការ ទីផ្សារនៅក្នុង សេដ្ឋកិច្ចប្រទេស កំពូលទាំងពីរ៕