កម្លាំងនគរបាល ខណ្ឌសែនសុខ ចាប់ខ្លួន ចោរលួចម៉ូតូ៣នាក់ ក្រោយធ្វើសកម្មភាព

ភ្នំពេញ ៖ មុខសញ្ញាប៉ងលួចម៉ូតូ និងបាន លួចម៉ូតូរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានចំនួន ៣នាក់ជាបន្ដបន្ទាប់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែន សុខ ។

អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៥នេះថា ករណីទី១ បានកើតឡើងនៅ វេលាម៉ោង៤ទាបភ្លឺថ្ងៃទី២៧ ខែតុលា ស្ថិត នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ដោយ មានជនសង្ស័យម្នាក់ ប៉ងលួចម៉ូតូពីជនរង គ្រោះ ឈ្មោះសុខ វ៉ាន់ដា ភេទប្រុស អាយុ ៣១ឆ្នាំ  មុខរបរអ្នករត់ម៉ូតូឌុប ស្នាក់នៅភូមិ ចុងថ្នល់ខាងលិច ។

សម្រាប់ករណីនេះ ខណៈដែលជនសង្ស័យ ប៉ងធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ នោះបានធ្វើឱ្យមានការភ្ញាក់ ផ្អើលទើបកម្លាំងនគរបាលល្បាតជួយអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យ ។

ករណីទី២ បានកើតឡើងនៅវេលាម៉ោង ២រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ស្ថិត ក្នុងភូមិបុរី១០០ខ្នង កម្លាំងល្បាតរបស់ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ ខ្លួនជនសង្ស័យម្នាក់ឈ្មោះប៉ូ តេរត្ន័ណា អាយុ ២២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិព្រែក តាណឹង ឃុំសិបត្បូ ស្រុកស្អាង ខេត្ដកណ្ដាល ខណៈដែលជនសង្ស័យរូបនេះ ប៉ងលួចម៉ូតូ របស់ជនរងគ្រោះ ។ ដោយឡែកករណីទី៣ បានកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃ ទី២៧ ខែតុលា ក្នុងភូមិត្រពាំងឈូក ដោយ កម្លាំងនគរបាលប៉ុស្ដិ៍ បានឃាត់ខ្លួនជន សង្ស័យម្នាក់ឈ្មោះឡេង ហ៊ា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនច្បាស់ លាស់ ដែលបានលួចម៉ូតូរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។

បើតាមលោកអធិការ ជនសង្ស័យទាំង ៣នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការ តាមផ្លូវច្បាប់ ៕