រថយន្ដសាំយ៉ុង ដឹកឈើពេញឆ្ពោះទៅ វៀតណាម បុកអ្នកជិះម៉ូតូរងរបួសធ្ងន់៣ នាក់

រតនៈគិរី ៖ រថយន្ដសាំយ៉ុងមួយគ្រឿង ដែលផ្ទុកឈើប្រណីតពេញ កំពុងធ្វើដំណើរ ឆ្ពោះទៅកាន់ព្រំដែនប្រទេស វៀតណាមនោះ បានបង្កគ្រោះថ្នាក់ចរាចរណ៍បុកអ្នកជិះម៉ូតូ ៣នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ ស្ថិតនៅលើ កំណាត់ផ្លូវជាតិលេខ៧៦ ភូមិថ្មី ឃុំពីងចាក ស្រុកបរកែវ ខេត្ដរតនៈគិរី នៅវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៥ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា នៅវេលាម៉ោងកើត ហេតុខាងលើ រថយន្ដបង្កដែលដឹកឈើប្រណីត ពេញរថយន្ដជាច្រើនដុំធ្វើដំណើរក្នុងទិសដៅ ពីលិចទៅកើត ដែលគេដឹងថា យកទៅលក់ ឱ្យឈ្មួញនៅប្រទេសវៀតណាមនោះ បាន បុកម៉ូតូមួយគ្រឿង ជិះគ្នា៣នាក់ ក្នុងទិស ដៅស្របទិសគ្នា បណ្ដាលឱ្យដួលហើយអ្នក ជិះម៉ូតូទាំង៣នាក់រងរបួសធ្ងន់ ត្រូវដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដោយឡែករថយន្ដដែល ផ្ទុកឈើពេញនោះ បានធ្លាក់ពីលើផ្លូវ ហើយ ធ្លាក់ឈើជាច្រើនដុំ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយកើត ហេតុ អ្នកបើករថយន្ដដែលរបួសផងនោះ ត្រូវបានបញ្ជូនទៅកាន់ប៉ុស្ដិ៍រដ្ឋបាលឃុំពីង ចាក រីឯរថយន្ដនិងឈើត្រូវបានយកទៅរក្សា ទុករង់ចាំការដោះស្រាយតាមនីតិវិធី ។

គួរបញ្ជាក់ថា ជារៀងរាល់ថ្ងៃរថយន្ដជា ច្រើនគ្រឿង ដែលផ្ទុកឈើប្រណីតឆ្ពោះទៅ កាន់ព្រំដែនវៀតណាម កើតឡើងជាហូរហែ ប៉ុន្ដែគ្មានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព របស់សមត្ថកិច្ចជំនាញនោះឡើយ ហើយទាល់ តែជួបគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ បែបនេះ ទើបដឹងថា រថយន្ដទាំងនោះផ្ទុក ឈើប្រណីត ៕