ទីតាំងបើកហ្គេម អត់ច្បាប់ បង្កើតបទ ល្មើសរៀងរាល់យប់ ត្រូវអាជ្ញាធរចុះបង្ក្រាប

ភ្នំពេញ ៖ ទីតាំងបើកហ្គេម គ្មានច្បាប់ ទម្លាប់ ដែលតែងតែបង្កបទល្មើសជារៀង រាល់យប់និងជាកន្លែងប្រមូលផ្ដុំការជក់គ្រឿង ញៀនយ៉ាងអនាធិបតេយ្យនោះ ត្រូវបាន អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក ឌីរត្ន័ ខេមរុណ អភិបាលរងខណ្ឌ ដោយមាន ការសម្របសម្រួលពីតំណាងអយ្យការបាន បើកប្រតិបត្ដិការចុះបង្ក្រាប នៅល្ងាចថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៥នេះ ស្ថិតនៅតាម ផ្លូវលេខ៣១បេតេ ភូមិសន្សំកុសល៤ សង្កាត់ បឹងទំពុន ។

អភិបាលរងខណ្ឌមានជ័យ លោកឌីរត្ន័ ខេមរុណ បានបញ្ជាក់ថា “ដោយមានបណ្ដឹង ពីប្រជាពលរដ្ឋ មានបង្កបទល្មើស រាល់យប់ នោះ អាជ្ញាធរខណ្ឌក្រោមការបញ្ជាពីលោក អភិបាលពេជ្រ កែវមុនី បានចុះមកបិទទីតាំង ហ្គេមទាំងនេះ ដោយឃាត់ខ្លួនមនុស្ស៣នាក់ និងដកហូតទូហ្គេមចំនួន២ទូផងដែរយកទៅ រក្សាទុក ដើម្បីរង់ចាំវាយកំទេចចោល” ។

លោកឌីរត្ន័ ខេមរុណ បានបញ្ជាក់ទៀត ថា អាជ្ញាធរនិងខិតខំប្រឹងប្រែងចុះបង្ក្រាប ទីតាំងបើកល្បែងនៅក្នុងមូលដ្ឋាន ដើម្បីចូល រួមអនុវត្ដគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ហើយទីតាំងខ្លះបង្កឱ្យមាន បទល្មើសកើតឡើងដែលប៉ះពាល់ដល់សន្ដិ សុខរបស់ប្រជាពលរដ្ឋ ។

ជាមួយគ្នានេះ លោកក៏សូមអំពាវនាវឱ្យ ប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញា ធរ ដោយរាយការណ៍ ចំពោះទីតាំងហ្គេមខុស ច្បាប់ទាំងឡាយណាក្បែរផ្ទះរបស់ខ្លួន ។

យោងតាមភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានរាយការណ៍ថា ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងហ្គេម មួយនេះបាន សាទរ ចំពោះចំណាត់ការរបស់អាជ្ញាធរលើ ការចុះបង្ក្រាប ពីព្រោះពួកគេបានធុញទ្រាន់ និងខ្លាចរអា ចំពោះបទល្មើសដែលតែងតែ កើតមានឡើងជារៀងរាល់យប់នោះ ។