បទ​ចម្រៀង​ទោល​របស់​ Taeyeon​ ត្រូវ​គេ​ចោទ​ថា ​លួច​ចម្លង​ពី​តារា​ចម្រៀង​ឥណ្ឌា


បទ​ចម្រៀង​ទោល​របស់​ Taeyeon​ ត្រូវ​គេ​ចោទ​ថា ​លួច​ចម្លង​ពី​តារា​ចម្រៀង​ឥណ្ឌា

អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​បាន​ប្រកែក​គ្នា​យ៉ាង​ចាស់​ដៃ​ថា​តើ​បទ​ចម្រៀង​ទោល​ទី​មួយ​របស់​សមាជិក​ក្រុម​ចម្រៀង​ Girls’ Generation​ ជា​បទ​លួច​ចម្លង​ពី​គេ​ឬ​អត់។

 

បទ​ចម្រៀង​ទោល​របស់​ Taeyeon​ ត្រូវ​គេ​ចោទ​ថា ​លួច​ចម្លង​ពី​តារា​ចម្រៀង​ឥណ្ឌា

 

អត្ថបទ​មួយ​នៅ​លើ​គេហទំព័រ​ Pann​ របស់​កូរ៉េ​ ចេញ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​តុលា​មុន​នេះ​ បាន​លើក​ឡើង​ថា​ ផលិត​កម្ម​​ចម្រៀង​ SM Entertainment​ បាន​​លួច​​ចម្លង​​បទ​​ចម្រៀង​​របស់​​តារា​ចម្រៀង​ឥណ្ឌា​ម្នាក់​យក​មក​ឲ្យ Taeyeon​ ច្រៀង។ ការ​សង្ស័យ​នេះ​ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​គេ​បាន​រក​ឃើញ​បទ​ចម្រៀង​​មួយ​បទ​របស់​តារា​ចម្រៀង​ Hip Hop Tamizha មក​ពី​ប្រទេស​ឥណ្ឌា​ ដែល​បាន​ចេញ​កាល​ពី​ឆ្នាំ ២០១៤​ មាន​ភាព​ដូច​គ្នា​ជាមួយ​នឹង​បទ​ “I”​ របស់​សមាជិក​ Girls’ Generation​ ដែរ។

 

 

ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​ស្ងាត់​ទៅ​វិញ​នៅ​ពេល​ Myah Maria Langton​ អ្នក​និពន្ធ​បទ​នេះ​បាន​ឆ្លើយ​តប​នៅ​លើ​ Youtube​ ថា​ បទ​នេះ​មិន​បាន​លួច​ចម្លង​ពី​គេ​ទេ។ កវីនិពន្ធ​រូប​នេះ​បាន​បកស្រាយ​ថា​ បទ​នេះ​ខ្លួន​បាន​និពន្ធ​តាំង​ពី​ឆ្នាំ​ ២០១២​ មក​ម្ល៉េះ ហើយ​បាន​សំណូម​ពរ​អ្នក​ដែល​ចោទ​នោះ​ ស្វែង​យល់​ឲ្យ​បាន​​ច្បាស់​លាស់​មុន​ពេល​ចោទ​ប្រកាន់​​គេ​ផ្ដេសផ្ដាស។

 

 

SM Entertainment ​ដែល​ជា​ក្រុមហ៊ុន​តំណាង​របស់​ Taeyeon មិន​ទាន់​មាន​មតិ​អ្វី​ពី​ការ​ចោទ​ប្រកាន់​នេះ​ទេ៕

 

 

បទ​ “I”​ របស់​សមាជិក​ Girls’ Generation​៖

 

បទចម្រៀង​​របស់​តារា​ចម្រៀង​ Hip Hop ឥណ្ឌា​ Tamizha៖

 

ចុចអាន៖រឿង​ដែល​​គេ​កម្រ​​ដឹង​ពី​អ្នក​លេង​ក្បាច់​គុន​កង្កែប ក្នុង​រឿង “ពូថៅ​ហោះ” របស់ ទិនហ្វី

 

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ koreaboo