តារា​ចម្រៀង​លំដាប់​ពិភព​លោក Jessie J ត្រៀម​មក​កម្ពុជា

តារា​ចម្រៀង​លំដាប់​ពិភព​លោក Jessie J ត្រៀម​មក​កម្ពុជា

តារា​ចម្រៀង​លំដាប់​ពិភព​លោក Jessie J នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ២០១៥ ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​បណ្ដាញ​ទូរសព្ទ​ចល័ត Smart Mobile។ បើ​តាម​ការ​អះអាង​របស់​លោក Thomas HUNDT នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​នេះ។

 

CEO ដដែល​បន្ត​អះអាង​តាម​រយៈ​អ្នក​បកប្រែ​​ថា គឺ​ជា​លើក​ដំបូង​ហើយ​ចំពោះ​វត្តមាន​របស់​តារា​ចម្រៀង​វ័យ ២៧ ឆ្នាំ​រូប​នេះ មក​កាន់​ប្រទេស​កម្ពុជា​តាម​រយៈ​ក្រុមហ៊ុន​របស់​លោក។ ហើយ​លោក​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា អតិថិជន​ទាំង​អស់ និង​មហាជន​ទូទៅ នឹង​ចូល​ទស្សនា​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មិន​ធ្លាប់​មាន​ឱ្យ​បាន​ច្រើន​កុះករ ដើម្បី​បង្ហាញ​នូវ​ការ​គាំទ្រ​លើក​ទឹក​ចិត្ត​ដល់​នាង។ ដោយ​ឡែក សម្រាប់​សំបុត្រ​ចូលរួម​ទស្សនា មាន​នៅ​គ្រប់​បញ្ជរ​របស់ Smart ទាំង​អស់៕

 

តារា​ចម្រៀង​លំដាប់​ពិភព​លោក Jessie J ត្រៀម​មក​កម្ពុជា

 

អត្ថបទ៖ សំ ជំនាញ