LG AKA ឆ្លាតវៃគួរអោយស្រលាញ់ ពេញដោយសមត្ថភាព (Video)

LG AKA ឆ្លាតវៃគួរអោយស្រលាញ់ ពេញដោយសមត្ថភាព (Video)

LG AKA ជាស្មាតហ្វូនមួយដែលបានរចនាយ៉ាងស្រស់ស្អាត គួរអោយស្រលាញ់ ហើយបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃថ្មីៗ វាមានរាងស្តើង រឹងមាំ វាទំហំអេក្រង់ធំល្មម 5.0 អ៊ីង ជាប្រភេទ IPS LCD capacitive ដែលបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ ត្រជាក់ភ្នែក ។ អ្វីដែលពិសេសគឺ LG AKA បានបំពាក់នូវសំបកដ៏ឆ្លាតវៃមួយ ដែលនៅពេលយើងយកវាមកបំពាក់នៅខាងមុខទូរស័ព្ទវានឹងបង្ហាញភ្នែកពីរ ដែលវាមានចលនានៅពេលដែលយើងអូសចុះឡើងលើភ្នែកនោះ ព្រមទាំងអាចលើកទូរស័ព្ទនៅពេលគេខលមកផងដែរ ។ LG AKA នាំមកនូវកាមេរ៉ាក្រោយទំហំ 8 មេកាភិចសែល ជាមួយនឹង LED Flash ដែលអាចថតរូប វីដេអូ បានយ៉ាងច្បាស់ល្អ ម៉ត់ និងមានទំហំធំ រីឯកាមេរ៉ាមុខគឺមានទំហំ 2.1 មេកាភិចសែល លើសពីនេះយើងអាចថតរូប Selfie បានយ៉ាងងាយស្រួល ដោយវាបំពាក់នូវបច្ចកវិទ្យាលាដៃថតដោយស្វ័យប្រវត្តិ ។ LG AKA បំពាក់នូវមេម៉ូរីម៉ាស៊ីនទំហំ 16 ជីកាបៃ រ៉េមទំហំ 1.5 ជីកាបៃ ប្រើស៊ីភីយូប្រភេទ Quad-core Cortex-A7 ដែលអាចអោយយើងដោនឡូតហ្គេម កម្មវិធីបានលឿន និងប្រើប្រាស់កម្មវិធីផ្សេងៗ បានយ៉ាងរលូន ។ LG AKA មាន៤ព៌ណយ៉ាងស្រស់ស្អាតគឺ ព៌ណស ព៌ណខ្មៅ ព៌ណផ្កាឈូក និងព៌ណលឿង ចំនែកឯតម្លៃរបស់វាវិញគឺប្រហាក់ប្រហែល 300 $ ។
ឥឡូវនេះយើងខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិរបស់ LG AKA ដែលមានដូចខាងក្រោម៖

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.0 inches
  • បន្ទះឈីប : Qualcomm Snapdragon 400
  • CPU : Quad-core 1.2 GHz Cortex-A7
  • RAM : 1.5 GB
  • Memory ខាងក្នុង : 16 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 32 GB
  • កាមេរ៉ាក្រោយ : 8 MP (3264 x 2448 pixels), laser autofocus, LED flash
  • កាមេរ៉ាមុខ : 2.1
  • ថាមពលថ្ម : Li-Ion 2610 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v4.4.2 (KitKat)
  • ពណ៌ : White, Pink, Yellow, Navy

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus LG AKA ឆ្លាតវៃគួរអោយស្រលាញ់ ពេញដោយសមត្ថភាព (Video)
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com LG AKA ឆ្លាតវៃគួរអោយស្រលាញ់ ពេញដោយសមត្ថភាព (Video)

ចុះថ្ងៃទី 28 ខែតុលា ឆ្នាំ 2015 ម៉ោង ០៤:៥០ ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

a

LG AKA ឆ្លាតវៃគួរអោយស្រលាញ់ ពេញដោយសមត្ថភាព (Video)
LG AKA ឆ្លាតវៃគួរអោយស្រលាញ់ ពេញដោយសមត្ថភាព (Video)