បិទវគ្គបំប៉នគ្រប់គ្រងរដ្ឋបាលកម្រិតបឋម របស់សហព័ន្ធកីឡាប្រដាល់

ភ្នំពេញ៖ នៅពហុកីឡដ្ឋានជាតិ វគ្គបំប៉នគ្រប់គ្រងរដ្ឋបាល កម្រិតបឋម ដែលបានបណ្ដុះបណ្ដាលដល់ប្រធានក្លឹប គ្រូបង្វឹក អ្នកប្រដាល់ជើងចាស់ ដែលបានចាប់ផ្តើមពីថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០១៥ ដែលរៀបចំពីសហព័ន្ធកីឡាប្រដាល់កម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរហើយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ដោយមានការអញ្ជើញចូលរួមប្រគល់លិខិត សរសើរដល់សិក្ខាកាម ពីលោក ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា ។

កាលបើកវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើងស្របពេលនៃការប្រកួតប្រដាល់ជើងឯកជាតិ ឆ្នាំ២០១៥ មានសិក្ខា កាមចូលរួមចំនួន៦៦នាក់ ហើយលោក ម៉ិល កាដូ អគ្គនាយករងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កម្ពុជា គឺជាអ្នកឧទ្ទេសនាមដោយផ្ទាល់តែម្ដង ។

វគ្គសិក្សានេះបានពិភាក្សាលំអិតទៅលើរចនាសម្ព័ន្ធនៃការគ្រប់គ្រង ឋានានុក្រមនៃការគ្រប់គ្រងតួនាទី និងភារកិច្ចរបស់ប្រធាន អនុប្រធាន និងសមាជិកក្នុងការគ្រប់គ្រងក្លឹប ឬសមាគមប្រដាល់ជាដើម ។

លោកម៉ិល កាដូបានឲ្យដឹងថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន៦០នាក់ ដែលក្នុងនោះ៥០ភាគរយទទួលបានលទ្ធ ផលល្អ ២៥ភាគរយទទួលបានលទ្ធផលមធ្យម និង២៥ភាគរយទៀត ទទួលបានលទ្ធផលខ្សោយ ។ សម្រាប់អ្នកដែលបានលទ្ធផលខ្សោយ គឺមកសិក្សាមិនបានគ្រប់ពេល ហេតុនេះពួកគេត្រូវទទួលការបំប៉នមួយពេលទៀតទើបបានទទួលវិញ្ញាបនបត្រ ។

លោក តែម ម៉ឺន បានមានប្រសាសន៍ថា នេះជាវគ្គបឋម មានតែវាបានធ្វើឲ្យអ្នកគ្រប់គ្រងក្លឹបទាំងអស់បានដឹងបានយល់ ថាតើការគ្រប់គ្រងក្លឹប ឬសមាគមប្រដាល់មួយឲ្យមានជោគជ័យ វាអាស្រ័យលើកត្តាអ្វីខ្លះ ហើយអ្នកគ្រប់គ្រងត្រូវមានតួនាទីបែបណា ដើម្បីឲ្យអ្វីៗមានផលល្អនោះ ៕

បិទវគ្គបំប៉នគ្រប់គ្រងរដ្ឋបាលកម្រិតបឋម របស់សហព័ន្ធកីឡាប្រដាល់

បិទវគ្គបំប៉នគ្រប់គ្រងរដ្ឋបាលកម្រិតបឋម របស់សហព័ន្ធកីឡាប្រដាល់

បិទវគ្គបំប៉នគ្រប់គ្រងរដ្ឋបាលកម្រិតបឋម របស់សហព័ន្ធកីឡាប្រដាល់