ក្រសួងធនធានទឹក រៀបចំដំឡើងអង់តែន ប៉ារ៉ាបូល (Antenna Parabola) និង ប្រព័ន្ធទទួលទិន្នន័យ ពីបរិយាកាស

ភ្នំពេញ ៖ នៅក្នុងកិច្ចសហប្រតិបត្តិការ រវាងក្រសួងធនធានទឹក និងឧតុនិយម ជាមួយអង្គការ ឧតុនិយមពិភពលោក (WMO) និងដោយមានការឧបត្ថម្ភ ផ្នែកថវិកា និងបច្ចេកទេស ពីរដ្ឋា ភិបាលជប៉ុន ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំដំឡើងអង់តែន ប៉ារ៉ាបូល (Antenna Parabola) និងប្រព័ន្ធទទួលទិន្នន័យពីបរិយាកាស ។

 លោក អុំ រីណា ប្រធាននាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ការដំឡើង ឧបករណ៍ថ្មីនេះ គឺជាការធ្វើទំនើបកម្មឧតុនិយមនៅកម្ពុជា និងដើម្បីឆ្លើយតបឱ្យ សមស្របទៅនឹង ដំណាក់កាលនៃការប្រែប្រួលអាកាសធាតុ ។

លោក អុំ រីណា បន្តថា តាមរយៈឧបករណ៍ និងប្រព័ន្ធថ្មីនេះ យើងអាចទទួលបានកាន់តែច្បាស់ អំពី ទិន្នន័យ របស់ពពក ឧស្ម័នកាបូនិច និងអូហ្សូន។ លោក អុំ រីណា បញ្ជាក់បន្ថែមថា ពីមុនយើង ទទួលទិន្នន័យទាំង ៣ នេះរួមគ្នា ប៉ុន្តែតាមរយៈឧបករណ៍ និងប្រព័ន្ធថ្មីនេះ ទិន្នន័យទាំង ៣ ពោលគឺ ពពក ឧស្ម័នកាបូនិច និងអូហ្សូន ត្រូវបានញែកដាច់ចេញពីគ្នា ដែលនេះគឺជា លក្ខណៈពិសេសមួយ ជួយឱ្យការព្យាកររបស់យើងកាន់តែសុក្រឹត្យមួយកម្រិតថែមទៀត ។

លោកប្រធាននាយកដ្ឋានឧតុនិយម បានបន្ថែមទៀតថា ក្រៅពីទិន្នន័យខាងលើ ឧបករណ៍ និងប្រព័ន្ធថ្មីនេះ ក៏នឹងផ្តល់ឱ្យយើងយ៉ាងច្បាស់លាស់ផងដែរនូវទិន្នន័យនៃសំណើមបរិយាកាស កម្រិតសីតុណ្ហភាព សម្ពាធបរិយាកាស ទិសដៅ និងល្បឿនរបស់ខ្យល់ នៅគ្រប់កម្រិត រយៈកម្ពស់ ពិសេសគឺ ការផ្តល់នូវទិន្នន័យដែលពាក់ព័ន្ធនឹងការវិវត្ត និងឥទ្ធិពលរបស់ បាតុភូតធម្មជាតិនានា ដែលកើតមានឡើងនៅក្នុងបរិយាកាស ដូចជាព្យុះជាដើម ។ ដោយឡែក នៅតាមបណ្តាខេត្ត ក្រសួងក៏បានដំឡើង ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ចំនួន ២០ កន្លែង ដើម្បីធ្វើការកត់ត្រានូវទិន្នន័យផ្សេងៗនៅក្នុងបរិយាកាស រួចបញ្ជូនជាស្វ័យប្រវត្តិមកស្ថានីយរ៉ាដាតេជោសែន ។

 ទន្ទឹមនឹងការធ្វើទំនើបកម្មឧតុនិយម ក្រសួងធនធានទឹក និងឧតុនិយម ក៏បានដាក់ឱ្យដំណើរការផងដែរ នូវស្ថានីយជលសាស្ត្រស្វ័យប្រវត្តិ ចំនួន ១៥ កន្លែង នៅតាមដងទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងបណ្តាស្ទឹងធំៗជុំវិញបឹងទន្លេសាប ។ ស្ថានីយជលសាស្ត្រស្វ័យប្រវត្តិទាំងនេះ នឹងផ្តល់ទិន្នន័យពាក់ព័ន្ធនឹងល្បឿនទឹក កម្ពស់ទឹក ធារទឹក និងបរិមាណទឹកភ្លៀង ហើយបញ្ជូនទិន្នន័យទាំងនោះដោយស្វ័យប្រវត្តិ មកស្ថានីយរ៉ាដាតេជោសែន រៀងរាល់ ១ ម៉ោងម្តង ។

 លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា នេះជាជំហានថ្មីមួយទៀតនៅក្នុងការធ្វើការទំនើបកម្មវិស័យឧតុនិយម និងជលសាស្ត្រនៅព្រះជាណាចក្រកម្ពុជា ។ ការធ្វើទំនើបកម្មនេះ គឺសំដៅធ្វើឱ្យការព្យាករឧតុនិយម និងជលសាស្ត្រ កាន់តែមានភាពសុក្រិត្យ និងទាន់ពេលវលា ។ លោកបន្តថា ទាំងអង់តែនប៉ារ៉ាបូល ទាំងស្ថានីយឧតុនិយមស្វ័យប្រវត្តិ និងស្ថានីយជលសាស្ត្រស្វ័យប្រវត្តិ ត្រូវបានដំឡើងរួចរាល់ជាស្ថាពរអស់ហើយ និងកំពុងដាក់ឱ្យដំណើរការសាកល្បង ។

បន្ទាប់ពីការសាកល្បង និងពិនិត្យទៅឃើញថា ស្ថានីយទាំងនេះមានកិច្ចដំណើរត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសហើយ នោះក្រសួងនឹងរៀបចំបញ្ជូលទិន្នន័យទាំងនេះ ចូលទៅក្នុងគេហទំព័រផ្លូវការរបស់ក្រសួង ហើយសាធារណៈជនអាចចូលទៅអាន ឬទាញយកទិន្នន័យទាំងនេះបានតាមតម្រូវការ៕