សុន ស្រីពេជ្រ ផ្ដើមធ្វើបុណ្យកឋិនទាន ដង្ហែទៅកាន់វត្ត ឯស្រុកកំណើត

ភ្នំពេញ៖ តារាចម្រៀង ស្រីសំឡេងពីរោះ កញ្ញា សុន ស្រីពេជ្រ នៅល្ងាចថ្ងៃទី២៨ ខែតុលា នេះ នៅគេហដ្ឋាន របស់ នាងផ្ទាល់ ម្ដុំជិតវត្តសំរោងអណ្តែត បានធ្វើបុណ្យកឋិនទានមួយ ដើម្បីដង្ហែទៅកាត់វត្ត ក្នុងស្រុកកំណើតរបស់នាង ហើយនេះជាលើកដំបូង សម្រាប់ក្រុមគ្រួសារនាង រៀបចំកម្មវិធី ដ៏ធំដុំបែបនេះ ។ សុន ស្រី ពេជ្រ ជាតារាសិល្បៈ មិនសូវជាសំបូរកម្មវិធីដូចជា អ្នកសិល្បៈដទៃឡើយ ប៉ុន្តែនាងនៅតែបង្ហាញទឹកមុខញញឹមញញែម ក្នុងថ្ងៃបុណ្យ កឋិកទាន ដែលរដូវកាលចូលព្រះវស្សា បានចេញបាត់ កឋិនទានក៏បានចូលមកដល់ ធ្វើឲ្យនាង និងក្រុមគ្រួសារ មានសេចក្ដីសោមនស្សរីករាយ ក្នុងរដូវបុណ្យទាននេះ ។

ពិធីបុណ្យកឋិនទាននេះ តារាចម្រៀង សុន ស្រីពេជ្រ នឹងដង្ហែទៅកាន់វត្ត «ចន្ទតាគ្រាម» ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាស្រុកកំណើតផ្ទាល់របស់នាង និងក្រុមគ្រួសារ ។ ប្រភពព័ត៌មាន ពីក្រុមគ្រួសារ បាននិយាយថា សម្រាប់អ្នកសិល្បៈដែលចូលរួម ក្នុងអង្គកឋិនទាននេះ អាចនឹងមានវត្តមានតិចតួច ដូចជា លោក រិន សាវ៉េត លោក សុខ រក្សា អ្នកនាង កែវ ច័ន្ទសម្ផស្ស និងអ្នកនាង យក់ ឋិតរដ្ឋា ជាដើម ។ ចំណែកឯអ្នកចម្រៀងសម័យ ដែលមិន សូវសិ្នទ្ធស្នាល អាចមិនបានហៅទេ សូម្បីតែអ្នកជិតស្និទ្ធមួយចំនួន ក៏មិនបានអញ្ជើញអស់ដែរ ។
 
ការធ្វើកឋិនទាននេះទៀតសោត សុន ស្រីពេជ្រ ត្រូវបានគេដឹងថា នាងប៉ងធ្វើវាតាំងពីមិនទាន់ មានលុយធូរធា មកម្ល៉េះ ម្យ៉ាងទៀត ដើម្បីជួបជុំក្រុមគ្រួសារ ប្រមូលបច័្ចយជួយកសាងវត្ត នៅស្រុកកំណើត ព្រោះជាទីកន្លែង ផ្ដល់កំណើត និងទីដ៏សុខសាន្តរបស់នាង ។ បើក្រឡេកមើលការរៀបចំពិធីបុណ្យរបស់នាង មិនជាធំដុំហ៊ឹកហ៊ាក់អ្វីទេ តែការធ្វើបុណ្យជាសុទ្ធារបស់យើងរៀងៗខ្លួន មិនទាមទារធំ ឬតូច សំខាន់ចិត្តជ្រះថ្លា មានចំពោះព្រះពុទ្ធសាសនា៕