FIFA ប្រកាសឈ្មោះបេក្ខជន៧រូប ក្នុងការ បោះឆ្នោតជ្រើសរើសប្រធានថ្មី

ស្វីស៖ សេចក្តីប្រកាសព័ត៌មានចុងក្រោយរបស់អង្គភាព គ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានបញ្ជាក់ថា មាន បេក្ខជន៧រូប ដែលត្រៀមឈរឈ្មោះបោះឆ្នោតប្រជែង តំណែងប្រធាន FIFA ដើម្បីជំនួសកៅអីលោក Sepp Blatter ដែលបានលាងលែងពីតំណែង ។

តាមរយៈសារព័ត៌មានបារាំង Agence France-Presse ដែលបានធ្វើការដកស្រង់របាយការណ៍ FIFA បានឲ្យដឹងថា “បេក្ខជនទាំង៧រូបដែលបានដាក់ពាក្យរួចរាល់ទាំងនោះ គឺសុទ្ធសឹងតែជាអតីត និងអ្នកកំពុងកាន់តំណែងធំនៅក្នុងអង្គ ភាពដែលមិនគិតប្រាក់កម្រៃមួយនេះ ជាមួយនឹងការអនុញ្ញាតឲ្យឈរឈ្មោះជាផ្លូវការផងដែរ” ។

ក្នុងរបាយការណ៍នោះដដែលបានឲ្យទៀតថា ទី១-ព្រះអង្គម្ចាស់ប្រទេសហ្ស៊កដានី Ali bin al-Hussein អនុប្រធាន FIFA បច្ចុប្បន្ន ទទួលបន្ទុកកិច្ចការបាល់ទាត់ប្រចាំទ្វីបអាស៊ី ដែលទើបតែបានចាញ់ឆ្នោតកាលពីបោះឆ្នោតក្នុងអាណត្តិទី ៥របស់លោក Sepp Blatter កាលពីចុងខែឧសភា ឆ្នាំ២០១៥ ។ ទី២-អនុប្រធាន FIFA លោក Michel Platini ប្រធានកីឡាបាល់ទាត់អឺរ៉ុប UEFA ទោះត្រូវ FIFA ព្យូរពីការងាររយៈពេល៩០ថ្ងៃក៏ដោយ ។

ទី៣-អគ្គលេខាធិការ UEFA លោក Gianni Infantino, ទី៤-លោក Jerome Champagne ដែលបានលាលែងពី តំណែងអនុប្រធាន FIFA ឆ្នាំ២០១១, ទី៥-លោក Musa Bility អគ្គលេខាធិការបាល់ទាត់ប្រចាំទ្វីបអាហ្រ្វិក, ទី៦-លោក Sheikh Salman ប្រធានសហព័ន្ធបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC និងទី៧-លោក Tokyo Sexwale អតីតប្រធានសហ ព័ន្ធបាល់ទាត់អាហ្រ្វិកខាងត្បូង ។

សូមបញ្ជាក់ថា រាល់សមាជិកទាំង២០៩រូបរបស់ FIFA នឹងត្រូវចូលរួមបោះឆ្នោតជ្រើសរើសប្រធានថ្មី នាថ្ងៃទី២៦ ខែ កុម្ភះ ឆ្នាំ២០១៦ ខាងមុខ នៅទីស្នាក់ការកណ្តាល ស្ថិតក្នុងទីក្រុង Zurich ប្រទេសស្វីសតែមួយគត់ ៕

FIFA ប្រកាសឈ្មោះបេក្ខជន៧រូប ក្នុងការ បោះឆ្នោតជ្រើសរើសប្រធានថ្មី

FIFA ប្រកាសឈ្មោះបេក្ខជន៧រូប ក្នុងការ បោះឆ្នោតជ្រើសរើសប្រធានថ្មី