អាជ្ញាធរខេត្ត​ស្វាយរៀង មិន​អនុញ្ញាត​ឲ្យ​លោក​សួន​សេរី​រដ្ឋាភិបាល នាំ​តំណាង​ស្ថានទូត ទៅពិនិត្យ​ព្រំដែន​ទេ​

ខេត្តស្វាយរៀង: ​រដ្ឋបាលខេត្ត​ស្វាយរៀង មិន​អនុញ្ញាតអោយ​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដឹកនាំ​មន្ត្រី​តំណាង​ស្ថានទូត នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ចុះទៅពិនិត្យ​ ​មើល​តំបន់​ព្រំដែន​កម្ពុជា វៀតណាម ស្ថិតនៅ​ភូមិ​ដូង ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ នោះទេ​។​

​សេចក្តីសម្រេច​របស់​អា​ជ្ញា​ធរ​ខេត្តស្វាយរៀង​ដូច្នេះ បានធ្វើ​ឡើង​តាម​លិខិត ចុះ​ថ្ងៃទី​២៨ ខែតុលា​ ​ឆ្នាំ​២០១៥ ដែលមាន​ចុះហត្ថលេខា​ដោយ​លោក ម៉ែន វិបុល អភិបាល​ខេត្ត​ស្តីទី​។ ក្នុង​លិខិត​នោះ  បាន​ជម្រាបជូន​លោក សួន សេរី​រដ្ឋា ថា រដ្ឋបាលខេត្ត បានទទួល​លិខិត​ចុះ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ របស់​គណបក្ស​អំណាច​ខ្មែរ ស្តីពី​ការចុះទៅ​ទស្សនកិច្ច​តំបន់​ព្រំដែន​កម្ពុជា វៀតណាម ស្ថិតនៅ​ភូមិ​ដូង ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង​រួចហើយ​។ ករណីនេះ រដ្ឋបាលខេត្ត​ ​មិនអាច​​សម្រេច​​ជូន​តាម​សំណើ​បានទេ ព្រោះ​ការងារ​នេះ ជា​សមត្ថកិច្ច​របស់​ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ និង​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​៕

អាជ្ញាធរខេត្ត​ស្វាយរៀង មិន​អនុញ្ញាត​ឲ្យ​លោក​សួន​សេរី​រដ្ឋាភិបាល នាំ​តំណាង​ស្ថានទូត ទៅពិនិត្យ​ព្រំដែន​ទេ​