សេអ៊ូល​ប្រកាស​រៀបចំ​ជំនួបកំពូល ទ្វេភាគី​ជប៉ុន និង​កូរ៉េខាងត្បូង

លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក់ គុនហេ បាន​យល់ព្រម​ជួប​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ស៊ីនហ្សូ អាបេ។ យោងតាម​សេចក្តី​ប្រកាស​របស់​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង ចេញផ្សាយ​នៅថ្ងៃ​ពុធនេះ ជំនួប​ទ្វេភាគី ជប៉ុន និង​កូរ៉េខាងត្បូង នឹង​បើក​ធ្វើ នៅថ្ងៃ​ចន្ទ ខាងមុខ នៅ​ក្រៅ​ក្របខ័ណ្ឌ​ជំនួបកំពូល​ត្រីភាគី ចិន ជប៉ុន និង​កូរ៉េខាងត្បូង។ តាម​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង ទាសករ​ផ្លូវភេទ​ដែល​ចំណុច​រសើប រវាង​កូរ៉េខាងត្បូង និង​ជប៉ុន គឺ​ជា​ប្រធានបទ​សំខាន់ ដែល​ប្រមុខ​ដឹកនាំ​ទាំងពីរ​លើក​យក​ទៅ​និយាយ​ក្នុង​ជំនួបកំពូល។  

  • សេអ៊ូល​ប្រកាស​រៀបចំ​ជំនួបកំពូល ទ្វេភាគី​ជប៉ុន និង​កូរ៉េខាងត្បូង已关闭评论
  • 139 views
  • Hide Sidebar
    A+
Publish on:2015/10/28  Category:​អន្តរជាតិ