អ្នកអង្កេត​ការបោះឆ្នោត ព្រួយបារម្ភ​ពី​កង្វះ​សមភាព នៅថ្ងៃ​បោះឆ្នោត ៨​វិច្ឆិកា នៅ​ភូមា

នៅតែ​ជាង​មួយសប្តាហ៍​ទៀត​ប៉ុណ្ណោះ ភូមា​នឹង​រៀបចំ​ការបោះឆ្នោត ដែល​គ្រប់ភាគី​ចាត់ទុក​ជា​ការបោះឆ្នោត​ប្រជាធិបតេយ្យ​លើក​ទី១ នៅ​ភូមា។ ប៉ុន្តែ ខណៈដែល​ថ្ងៃ​បោះឆ្នោត កាន់តែ​ខិត​ចូលមកដល់ ទាំង គណបក្ស​ប្រឆាំង និង​អង្គការ​អន្តរជាតិ ផ្នែក​អង្កេត​ការបោះឆ្នោត បាន​សំដែង​ការព្រួយបារម្ភ​ពីការកើនឡើង នៃ​ករណី​មិនប្រក្រតី និង​ភាពតានតឹង នយោបាយ។