អគ្គរាជទូត តំណាងសន្តិភាព ពិភពលោក ទស្សនកិច្ចនៅកម្ពុជា និងផ្តល់សារ ស្តីពីសន្តិភាព ផ្លូវចិត្តដល់យុវជន

ភ្នំពេញ ៖ មជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា-ជប៉ុន, សាកលវិទ្យាល័យបញ្ញាសាស្ត្រ និង វិទ្យាស្ថាន ដើម្បីសិក្សាភាពជោគជ័យ បានអញ្ជើញ លោកព្រីម រ៉ាវ៉ាត់ (Prem Rawat) អគ្គរាជទូតតំណាងសន្តិភាព ពិភពលោក ចូលរួមធ្វើជាវាគ្មិន នៅក្នុងវេទិកាសាធារណៈស្តីពីការអប់រំផ្លូវចិត្ត «Educating the Heart» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន កាលពីរសៀលថ្ងៃចន្ទ ទី២៦ តុលា ២០១៥ ។

លោកឃីម សុខហេង នាយកវិទ្យាស្ថាន ដើម្បីសិក្សាភាពជោគជ័យ បានមានប្រសាសន៍ថា គោលបំណងដែលអញ្ជើញលោកព្រីម រ៉ាវ៉ាត់ មកកម្ពុជា នាពេលនេះ ដោយសារតែយើងមើលឃើញថា អ្វីដែលជាសាររបស់គាត់ វាជាតម្រូវការរបស់មនុស្សចង់ស្តាប់នៅក្នុងប្រទេសកម្ពុជាយើង ព្រោះថា មនុស្សម្នាក់ៗចង់បានសន្តិភាពក្នុងចិត្ត តែពេលខ្លះមិនដឹងធ្វើដោយរបៀបណានោះទេ ។

លោក Prem Rawat បាននិយាយថា មូលហេតុដែលលោកលើកយកប្រធានបទ «ការអប់រំផ្លូវចិត្ត» មកចែក រំលែកដល់សិស្សនិស្សិតកម្ពុជានៅថ្ងៃម្សិលម៉ិញនេះ ពីព្រោះការអប់រំផ្លូវចិត្ត ត្រូវការជាចាំបាច់សម្រាប់ការរស់នៅរបស់មនុស្សគ្រប់ទីកន្លែង ជុំវិញពិភពលោក ជាពិសេសស្ថានភាពបច្ចុប្បន្នការអប់រំផ្លូវចិត្ត ជាបញ្ហាត្រូវយកចិត្ត ទុកដាក់។

លោក Prem Rawat បានបន្តថា សន្តិភាពផ្លូវចិត្ត គឺជាចំណុចចាប់ផ្តើមនៃសន្តិភាពរបស់ពិភពលោក ដូច្នេះដើម្បីឱ្យពិភពលោកមានសន្តិភាព ជាដំបូងទាមទារឱ្យមនុស្សមានសន្តិភាពផ្លូវចិត្តជាមុនសិន ។

អគ្គរាជទូតតំណាងសន្តិភាពពិភពលោក បានបង្ហាញសារខ្លីមួយដល់យុវជនកម្ពុជាក្នុងការធ្វើបទបង្ហាញរបស់លោកគឺ៖ «បុគ្គលគ្រប់រូបកើតមកមិនអាចកំណត់ពេលវេលាកើត និងស្លាប់បានទេ ប៉ុន្តែខណៈដែលយើងកំពុងរស់នៅ បុគ្គលអាចធ្វើរឿងរ៉ាងល្អៗបានយ៉ាងច្រើនសម្រាប់ជីវិត ដែលកើតពីសន្តិភាពផ្លូវចិត្ត»។

គួរបញ្ជាក់ថា លោកព្រីម រ៉ាវ៉ាត់ បានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ គឺថ្ងៃទី២៦ និង២៧ តុលា ដែលនៅថ្ងៃទី១ លោកចូលរួមធ្វើជាវាគ្មិននៅក្នុងវេទិកាសាធារណៈស្តីពីការអប់រំផ្លូវចិត្ត «Educating the Heart» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងថ្ងៃទី២ លោកចូលរួមជាមួយក្មេងកំព្រានៅអង្គការស៊ីឌីអាយ ៕