បទអត្ថាធិប្បាយ ៖ អាម៉េរិក គួរឈប់ធ្វើតេស្តខ្សែត្រៀម​របស់ចិន ក្នុងសិទ្ធិការពារ​ បូរណភាពទឹកដី

វ៉ាស៊ីនតោន៖ សកម្មភាពបញ្ជូននាវាចម្បាំង ដើម្បីល្បាតនៅដែនទឹកជាប់គ្នា ក្បែរកោះសិប្បនិម្មិតដែលចិន បានសាងសង់លើផ្ទៃសមុទ្រចិនខាងត្បូងនោះសហរដ្ឋអាម៉េរិក កំពុងធ្វើការប៉ុនប៉ងដ៏គ្រោះថ្នាក់ ក្នុងការសាកល្បងខ្សែត្រៀមរបស់ចិន ក្នុងកិច្ចការពារសិទ្ធិអធិបតេយ្យរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នេះបន្ដទៀតថា គោលបំណងរបស់អាម៉េរិកដែលខ្លួនធ្វើដូច្នេះ គឺដើម្បីអនុវត្តសេរីភាពនូវអ្វីដែលហៅថា សិទិ្ធរុករក គឺមានមូលដ្ឋានទាំងស្រុង បើទោះបីជាប្រទេសចិន មិនដែលបានរំលោភលើសិទ្ធិបែបនេះ និងបានសន្យាយ៉ាងច្បាស់ថា នឹងការពារនូវសកម្មភាពរុករកនៅតំបន់នោះ។

ជាការពិតណាស់សកម្មភាពរបស់អាម៉េរិក ពិតជាបានរំលោភបំពានដោយឥតលាក់លៀម លើសិទ្ធិសេរីភាពនៃការរុករក ដែលរំលោភបំពានលើច្បាប់អន្តរជាតិ ដែសកម្មភាពនេះជាការគំរាមកំហែងដល់ផលប្រយោជន៍អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន។

អ្វីដែលហួសចិត្តបំផុតនោះគឺសហរដ្ឋអាម៉េរិក រហូតមកទល់ពេលនេះ មិនឯកភាពលើអនុសញ្ញារបស់ អង្គការសហប្រជាជាតិ ស្តីពីច្បាប់ដែនសមុទ្រ ហើយតែងតែដកស្រង់សន្ធិសញ្ញាជាមូលដ្ឋានច្បាប់ចំពោះសកម្មភាពរបស់ខ្លួន ក្នុងការទាមទារទឹកដី ដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេសចិនផងដែរ៕