សម្តេច​ហ៊ុនសែន ដាក់បទបញ្ជា​ឲ្យ​តាម​ចាប់​អ្នកបង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ យកមក​កាត់ទោស ដោយ​គ្មាន​ការអត់អោន​

ភ្នំពេញ: ​បន្ទាប់ពី​វិល​ត្រលប់​មកពី​ប្រទេស​បារាំង​វិញ នៅ​ថ្ងៃទី​២៨​តុលា​នេះ សម្តេច​តេ​ជោ ហ៊ុនសែន បានចេញ​សារ​នយោបាយ​ជាង ១០ នាទី បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក នា​ព្រលប់​ថ្ងៃទី​២៨​តុលា​នេះ​។ សម្តេច​ហ៊ុនសែន បានប្រកាស​ពី​ការដាក់​បញ្ជា​ម៉ឹងម៉ាត់​របស់​សម្តេច នៅ​ថ្ងៃទី​២៨​តុលា​នេះ ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច តាម​ចាប់​ជនបង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២ រូប យកមក​កាត់ទោស​តាមច្បាប់ ទោះជា​អ្នកប្រព្រឹត្តិ​ល្មើស​នោះ គាំទ្រ​គណបក្ស​ណាក៏ដោយ រាប់ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​គាំទ្រ​រដ្ឋាភិបាល​ក៏ដោយ​។

​សម្តេច​ហ៊ុនសែន បាន​លើកឡើងថា ទោះបីជា​ការបង្ក​របួស​ស្នាម​នោះ កើតចេញពី​ហេតុផល​អ្វី​ក៏ដោយ ក៏​យើង​មិនអាច​អត់អោន​ឲ្យ​បានទេ​។ ដូច្នេះ​ត្រូវតែ​តាម​ចាប់​ឲ្យ​បាន ទោះជា​អ្នកនោះ ជា​អ្នកគាំទ្រ​គណបក្ស​ណាក៏ដោយ ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឬក៏​គាំទ្រ​រដ្ឋាភិបាល ក៏ត្រូវ​តែ​ចាប់ យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​សម្តេច​ហ៊ុនសែន ក៏បាន​ប្រកាស​អំពាវនាវ​ឲ្យ​អ្នកពាក់ព័ន្ធ រួមមាន អ្នកបើកបរ​ឡាន​របស់​តំណាងរាស្ត្រ តំណាងរាស្ត្រ​រងគ្រោះ​ទាំង​ពីររូប អ្នក​ថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច ដើម្បី​តាមរក​មុខ​ជនដៃដល់ វាយ​តំណាងរាស្ត្រ​ទាំងពីរ​រូប​ឲ្យ​ឃើញ ដើម្បី​ចាប់​យកមក​ផ្តន្ទាទោស​។ ការផ្តន្ទាទោស ការកាត់ទោស​ជន​ប្រព្រឹត្តិ​ល្មើស ដែល​បង្ក​ហិង្សា​វាយ​តំណាងរាស្ត្រ​នោះ ត្រូវធ្វើ ដោយ​គ្មាន​ការលើកលែង​ទេ​។​

​មួយ​នឹង​ប្រសាសន៍​ខាងលើ សម្តេច​ហ៊ុនសែន ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​រក្សា​ភាពស្ងប់ស្ងាត់ រក​ទទួលទាន​ជាធម្មតា​។ ក្នុងនោះ សម្តេច​ហ៊ុនសែន ក៏បាន​អំពាវនាវ​ឲ្យ​អ្នកប្រព្រឹត្តិ​ល្មើស ដែល​វាយ​តំណាងរាស្ត្រ ត្រូវ​ចេញមុខ មក​សារភាព​ផងដែរ​។ រីឯ​អ្នកដឹង​រឿងរ៉ាវ​នោះ ក៏ត្រូវ​ផ្តល់ព័ត៌មាន ដើម្បី​ឈានដល់​ការចាប់ខ្លួន​ជន​ប្រព្រឹត្តិ យកមក​ផ្តន្ទាទោស​។​

​ជាមួយនឹង​ប្រសាសន៍​ខាងលើនេះ សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​នៅ​បង្ហាញ​ការងឿងឆ្ងល់ ដែល​សម្តេច ចាត់ទុកជា​រឿង​គួរ​ឲ្យ​ចម្លែក​ថា បាតុកម្ម កាលពី​ព្រឹក​ថ្ងៃទី​២៦​តុលា នៅមុខ​រដ្ឋសភា បាន​រំសាយ កាលពី​ម៉ោង ១០ និង ៣០ នាទី ហើយ ប៉ុន្តែ​ហេតុការណ៍​បង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ​ទាំងពីរ​រូបនោះ បានកើត​ឡើង នៅ​ម៉ោងជាង ១២ ថ្ងៃត្រង់​។ សម្តេច​សួរថា តើ​អ្នក​វាយ​នោះ មកពីណា​?​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន ក៏បាន​ប្រកាស​ដែរ​ថា សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា បាន​ផ្តល់ប្រាក់ សម្រាប់​ព្យាបាល​ដល់​តំណាងរាស្ត្រ​ម្នាក់ៗ ១​ម៉ឺន​ដុល្លារ​។ បន្ថែម​លើ​នេះ សម្តេច​ហ៊ុនសែន បានស្នើ​ដល់​រដ្ឋសភា ត្រូវតែ​គិតគូរ​លើ​ការចេញ​លុយ​ព្យាបាល​តំណាងរាស្ត្រ​ទាំង​ពីររូប កុំថាឡើយ ១​លាន​ដុល្លារ ទោះជា​ច្រើនជាង​នេះ ក៏​ត្រូវតែ​ផ្តល់ជូន​តំណាងរាស្ត្រ​រងគ្រោះ​ដែរ​។ សម្តេច​ហ៊ុនសែន ក៏​ប្រកាសថា ការខូចខាត​រថយន្ត​របស់​តំណាងរាស្ត្រ​ទាំងពីរ ក៏ត្រូវ​តែមាន​ការជួស​ជុល​សង​វិញ​ផងដែរ​។​

​សម្តេច​ហ៊ុនសែន បាន​គូសបញ្ជាក់ថា នៅ​កម្ពុជា ជា​ប្រទេស​ប្រជាធិបតេយ្យ ប្រកាន់​នីតិរដ្ឋ​។ យើង​គោរព​សិទ្ធិ​ក្នុងការ​ធ្វើបាតុកម្ម តែ​មិន​ត្រូវមាន​អំពើហិង្សា​ទេ​។ នៅ​កម្ពុជា មាន​ស្តង់ដារ​តែ​១​ទេ​៕​

សម្តេច​ហ៊ុនសែន ដាក់បទបញ្ជា​ឲ្យ​តាម​ចាប់​អ្នកបង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ យកមក​កាត់ទោស ដោយ​គ្មាន​ការអត់អោន​

សម្តេច​ហ៊ុនសែន ដាក់បទបញ្ជា​ឲ្យ​តាម​ចាប់​អ្នកបង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ យកមក​កាត់ទោស ដោយ​គ្មាន​ការអត់អោន​

សម្តេច​ហ៊ុនសែន ដាក់បទបញ្ជា​ឲ្យ​តាម​ចាប់​អ្នកបង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ យកមក​កាត់ទោស ដោយ​គ្មាន​ការអត់អោន​

សម្តេច​ហ៊ុនសែន ដាក់បទបញ្ជា​ឲ្យ​តាម​ចាប់​អ្នកបង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ យកមក​កាត់ទោស ដោយ​គ្មាន​ការអត់អោន​

សម្តេច​ហ៊ុនសែន ដាក់បទបញ្ជា​ឲ្យ​តាម​ចាប់​អ្នកបង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ យកមក​កាត់ទោស ដោយ​គ្មាន​ការអត់អោន​

សម្តេច​ហ៊ុនសែន ដាក់បទបញ្ជា​ឲ្យ​តាម​ចាប់​អ្នកបង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ យកមក​កាត់ទោស ដោយ​គ្មាន​ការអត់អោន​

សម្តេច​ហ៊ុនសែន ដាក់បទបញ្ជា​ឲ្យ​តាម​ចាប់​អ្នកបង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ យកមក​កាត់ទោស ដោយ​គ្មាន​ការអត់អោន​
បាតុករមុខរដ្ឋសភា និងសកម្មភាពវាយតំណាងរាស្ត្រ នាថ្ងៃទី២៦តុលា
( រូបភាពពីហ្វេសប៊ុក )