លោក ហ៊ុន សែន ស្នើសុំ​ឲ្យ​រដ្ឋ​សភាព​បន្ថែម​ថវិកា​ព្យាបាល​តំណាងរាស្ត្រ​បក្សប្រឆាំង​

​ក្រោយពី​ត្រឡប់​មកពី​ទីក្រុង​ប៉ារីស​ភ្លាម លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​បាន​ស្នើសុំ​ឲ្យ​រដ្ឋសភា​បន្ថែម​ថវិកា​ដើម្បី​ព្យាបាល​តំណាងរាស្ត្រ​បក្សប្រឆាំង​ទាំងពីរ​រូប​។ តំណាងរាស្ដ្រ​ទាំងពីរ​រូប​កំពុង​ព្យាបាល​នៅក្នុង​ប្រទេស​ថៃ​។ នាពេល​កន្លងមក លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ​បាន​បញ្ចេញ​ថវិកា​ចំនួន​២​ម៉ឺន​ដុល្លារ​រួចហើយ​ដើម្បី​ផ្តល់ជូន​ដល់​តំណាងរាស្ត្រ​ទាំងពីរ​រូប ក្នុងនោះ សមាជិក​រដ្ឋសភា​បក្ស​ប្រឆាំង​ម្នាក់ៗ​ទទួលបាន​១​ម៉ឺន​ដុល្លារ​ដើម្បី​ព្យាបាល​ជំងឺ​។

​នៅ​ល្ងាច​ថ្ងៃនេះ​ដដែល លោក ហ៊ុន សែន បានស្នើ​សុំ​ឲ្យ​រដ្ឋសភា​បញ្ចេញ​ថវិកា​បន្ថែម​ដើម្បី​ព្យាបាល​ពួកគេ​ឲ្យ​ជាសះស្បើយ​។ លើសពីនេះទៅទៀត រដ្ឋសភា​ត្រូវ​ចេញ​ប្រាក់​ដើម្បី​ជួសជុល​រថយន្ត​របស់​តំណាងរាស្ត្រ​ដែល​ខូ​ត​ខាត​ផងដែរ​។

​ស្របពេល​ជាមួយគ្នា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនល្មើស​ដែល​បាន​វាយដំ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ខាងតែបាន​។ ត្រូវ​ចាប់ខ្លួន​ឲ្យ​បាន និង​ផ្តន្ទាទោស​ឲ្យ​ស្របទៅតាម​ច្បាប់​។ នៅក្នុង​ប្រទេស​កម្ពុជា មាន​ស្តង់ដា​តែមួយគត់​។ នៅក្នុង​គេហទំព័រ​របស់ខ្លួន លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងឡាយ​ចូលរួម​ផ្តល់ព័ត៌មាន​ដើម្បី​ឈានទៅដល់​ការចាប់ខ្លួន​ជនល្មើស​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​