EDC នឹងផ្អាកផ្គត់ផ្គង់អគ្គិសនី៣ថ្ងៃ នៅភ្នំពេញ

អគ្គិសនីកម្ពុជា EDC នឹងផ្អាកផ្គត់ផ្គង់អគ្គិសនីរយៈពេល៣ថ្ងៃ ពីថ្ងៃទី៣០ខែតុលា រហូតដល់ថ្ងៃទី១ខែវិច្ឆិកា។ ការផ្អាកផ្គត់ផ្គង់អគ្គិសនី គឺដើម្បីបង្កការងាយស្រួលដល់ការជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។

បើផ្អែកតាមសេចក្តីជូនដំណឹងរបស់ EDC ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤រសៀលថ្ងៃទី ៣០ខែតុលា EDC នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខ P៥៧៧ P៧៣១ P៩១៧ P១០២៦ ស្ថិតនៅភូមិទំនប់ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ភូមិទួលសង្កែ ភូមិទួលគោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ តំបន់ភ្លើងលេខ P៧៦៦ P១១២៧ P១៣៤២ ស្ថិតនៅភូមិថ្មី ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្តោយវិថីវ៉េងស្រេង ចាប់ពីភូមិទ្រា ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រហូតដល់ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

EDC បានឲ្យដឹងទៀតថា នៅថ្ងៃទី៣១ខែតុលា ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤រសៀល EDC នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងមួយចំនួនស្ថិតនៅភូមិព្រៃព្រីង ភូមិថ្នល់បំបែក ភូមិជម្ជូវ័ន្ត ក្នុងសង្កាត់ចោមចៅ។ ភូមិកន្ទោក ភូមិអង្គ ភូមិអូរដឹម ភូមិត្រាំស្លឹក ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតបណ្តោយផ្លូវជើងឯក ចាប់ពីសំបួរ ក្នុងសង្កាត់ដង្កោ រហូតដល់ភូមិព្រែកថ្លឹង ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។

សម្រាប់ថ្ងៃចន្ទ ទី១ខែវិច្ឆិកា EDC នឹងផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច នៅតំបន់ភ្លើងលេខ P០៥២ ស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ តំបន់ភ្លើងលេខប.ត០៨៦ ប.ត០៨៦A ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីៗ១ ខណ្ឌដូនពេញ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិ១ ភូមិ២ ភូមិ៣ ភូមិដើមគរ  ក្នុងសង្កាត់ជ្រោយចង្វារ ភូមិគៀនឃ្លាំង ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តី ជូនដំណឹងដដែល៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​