លោក ហ៊ុន សែន ថា នៅ​កម្ពុជា មាន​ស្តង់ដា​តែមួយ​ទេ​

​ក្រោយពី​ត្រឡប់​មកពី​ទីក្រុង​ប៉ារីស​ភ្លាម លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​បាន​និយាយថា នៅក្នុង​ប្រទេស​កម្ពុជា មាន​ស្តង់ដា​តែមួយ​ទេ គឺ​អ្នកប្រព្រឹត្ត​កំហុស ត្រូវ​ទទួលទោស​តាមច្បាប់​។ ស្របពេល​ជាមួយគ្នា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនល្មើស​ដែល​បាន​វាយដំ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ខាងតែបាន​។ ត្រូវ​ចាប់ខ្លួន​ឲ្យ​បាន និង​ផ្តន្ទាទោស​ឲ្យ​ស្របទៅតាម​ច្បាប់​។ «​នៅក្នុង​ប្រទេស​កម្ពុជា មាន​ស្តង់ដា​តែមួយគត់​»​។ នៅក្នុង​គេហទំព័រ​របស់ខ្លួន លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងឡាយ​ចូលរួម​ផ្តល់ព័ត៌មាន​ដើម្បី​ឈានទៅដល់​ការចាប់ខ្លួន​ជនល្មើស​។

​សូមបញ្ជាក់ថា លោក ញ៉យ ចំរើន និង​លោក គង់ សភា តំណាងរាស្ត្រ​បក្សប្រឆាំង​ដែល​ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​វាយដំ​ឲ្យ​រងរបួស​ជា​ទម្ងន់​នោះ កំពុង​សម្រាក​ព្យាបាល​នៅក្នុង​ប្រទេស​ថៃ​។ បច្ចុប្បន្ន លោក ហ៊ុន សែន ស្នើសុំ​ឲ្យ​រដ្ឋសភាជាតិ​ចេញ​ថវិកា​ព្យាបាល​តំណាងរាស្ត្រ​ពីរ​នាក់​នោះ​ឲ្យ​ជាសះស្បើយ និង​ស្នើសុំ​ផងដែរ​ឲ្យ​រដ្ឋសភា​ជួយ​ជួស​ជួល​រថយន្ត​ខូច​ដោយសារ​ជនល្មើស​វាយកំទេច​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​