ឱសថ​៣​មុខ​ដែល​ធ្វើឱ្យ​ការចងចាំ​ថយចុះ​

ឱសថ​៣​មុខ​ដែល​ធ្វើឱ្យ​ការចងចាំ​ថយចុះ​

​ក្នុង​មួយ​ឆ្នាំៗ​ឱសថ​ធ្វើឱ្យ​មនុស្ស​ស្លាប់​ចំនួន​១​សែន​នាក់ និង​មាន​មនុស្ស​១​លាន​៥​សែន​នាក់​ទៀត​ដែល​រង​ផលវិបាក​បន្ទាប់បន្សំ ហើយ​ត្រូវ​ស្វែងរក​ការព្យាបាល​។  ​ខាងក្រោម​នេះ​គឺ​ឱសថ​៣​មុខ​ដែល​កាត់បន្ថយ​ការចងចាំ​។​
 

ឱសថ​ដែល​មានឈ្មោះ​ចាប់ផ្តើម​ជាមួយ​ពាក្យ​"​អង់​ទី​"
ពពួក​ឱសថ​អង់​ទី ដូចជា​អង់​ទី​ប៊ីយ៉ូ​ទិច អង់​ទី​អ៊ី​ស្តា​មីនិ​ច អង់​ទី​ព្ស៊ី​កូ​ទិច និង​អង់​ទី​ស្ប៉ា​ស្មូ​ឌិ​ច ធ្វើឱ្យ​កម្រិត acétylcholine នៅក្នុង​រាងកាយ​ថយចុះ​។ Acétylcholine គឺជា​សរសៃវិញ្ញាណ​ចម្លង​(neurotransmetteur)​ដែល​មាន​ការទាក់ទង​ផ្ទាល់​ជាមួយ​នឹង​ការចងចាំ​និង​ការរៀនសូត្រ​។ កាលណា​កម្រិត​វា​របស់​ថយចុះ យើង​មាន​រោគ​សញ្ញា​មួយ​ចំនួន ដូចជា​ការច្រឡំ មើល​មិន​ច្បាស់ និង​ការ​មមាល ជាដើម​។​
 

​ឱសថ​ធ្វើឱ្យ​ងងុយដេក​
ឱសថ​ធ្វើឱ្យ​ងងុយដេក​ត្រូវបាន​គេ​ស្គាល់​ថា​គឺជា​ឱសថ​ដែល​ធ្វើឱ្យ​បាត់បង់​ការចងចាំ​ជាងគេ ធ្វើឱ្យ​យើង​មមើមមាយ​បាន​។ ការប្រើ​ឱសថ​នេះ​ច្រើន​អាច​ធ្វើឱ្យ​ភ្លឹកស្មារតី ឬ​មាន​ស្ថានភាព​ដូចជា​មនុស្ស​ស្រវឹង​។​
 

ឱសថ​ក្រុម statines
ឱសថ​ដែល​គេ​ប្រើ​ដើម្បី​កាត់បន្ថយ​កូលេ​ស្តេ​រ៉ុល​នេះ​មាន​ផលប៉ះពាល់​ខ្លាំងជាងគេ​ទៅលើ​ការចងចាំ ព្រោះថា​ខួរក្បាល​ចំនួន​១​ភាគ​៤​ផ្សំ​ឡើង​ពី​កូលេ​ស្តេ​រ៉ុល​។ ដោយហេតុនេះ គេ​ត្រូវ​ប្រើ​ឱសថ​នេះ​ដោយ​ប្រុងប្រយ័ត្ន​៕

ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។