សម្តេចតេជោ ប្រកាសឲ្យតាមចាប់ ជនដៃដល់ និង ស្នើផ្តល់ថវិកាព្យាបាល អ្នកតំណាងរាស្រ្ត CNRP (មានវីដេអូ)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ជនដៃដល់ ដែល បានវាយតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ (CNRP) មកផ្តន្ទាទោសទៅតាមច្បាប់ឲ្យខាងតែបាន បើទោះបីជនដៃដល់នោះ ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដោយ។ ក្រៅពីការផ្តល់ថវិកា ២ម៉ឺនដុល្លារ ពីរដ្ឋសភាហើយនោះ សម្តេចតេជោ បានស្នើឲ្យចេញថ្លៃ ចំណាយថ្លៃព្យាបាល និងជួសជុលរថយន្ត ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានហៅការវាយអ្នកតំណាងរាស្រ្តនេះថា ជាទង្វើ ដ៏ថោកទាបបំផុត។ សម្តេចតេជោ បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងបានឃើញសកម្មភាពហិង្សា រួមមាន៖ អ្នកបើកបររថយន្ត អ្នកថតវីដេអូ និងអ្នក តំណាងរាស្រ្ត ដែលរងគ្រោះផ្ទាល់ ចូលរួមផ្តល់នូវភស្តុតាងនានា ដល់សមត្ថកិច្ច ដើម្បីតាមចាប់ជនដៃដល់។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «សូមឲ្យសមត្ថកិច្ចតាមចាប់ខ្លួន ជនដៃដល់ ដែលបានប្រព្រឹត្តហិង្សាលើអ្នក តំណាងរាស្រ្តទាំងពីររូប។ យើងមិនអាចយោគយល់ និងអត់ឱនឲ្យចំពោះអ្នកប្រព្រឹត្ត បើទោះបីអ្នកទាំងនោះ ជាអ្នក ណា ក៏ដោយ ទាំងអ្នកគាំទ្រគណបក្សប្រជាជន គាំទ្ររាជរដ្ឋាភិបាល ឬគាំទ្របក្សប្រឆាំង ឬអ្នកណា ក៏ដោយ ដែល ប្រព្រឹត្តនូវអំពើ ដ៏ថោកទាបនេះ គឺត្រូវតែចាប់យកមកផ្តន្ទាទោសឲ្យខាងតែបាន»។

នាយករដ្ឋមន្រ្តី កម្ពុជា បានបញ្ជាក់ថា នៅកម្ពុជាអនុវត្តន៍ស្តង់ដាច្បាប់តែមួយ ពោលរាល់អ្នកប្រព្រឹត្តល្មើស ត្រូវតែ ចាប់មកផ្តន្ទាទោសតាមច្បាប់។

សូមទស្សនា និងស្តាប់ប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្ហោះលើទំព័រ Facebook របស់សម្តេច ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋសភាបន្ថែមថវិកា ២ម៉ឺនដុល្លារ ជួយព្យាបាលតំណាងរាស្រ្ត ដែលរងរបួស

Posted by Vann Saray on Wednesday, October 28, 2015

សម្តេចតេជោ ប្រកាសឲ្យតាមចាប់ ជនដៃដល់ និង ស្នើផ្តល់ថវិកាព្យាបាល អ្នកតំណាងរាស្រ្ត CNRP (មានវីដេអូ)