ប្រទះឃើញសព ក្មេងប្រុសម្នាក់ អណ្តែតក្នុងទឹក ស្ទឹងសង្កែ

បាត់ដំបង: ក្មេងប្រុសម្នាក់ត្រូវបាន ប្រជាពលរដ្ឋបានប្រទះឃើញ សពអណ្តែតក្នុងទឹកស្ទឹងសង្កែ កាលពីវេលាម៉ោង៤ រសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

សពក្មេងរងគ្រោះមានឈ្មោះ ហេងសក្ស មុនីបុត្រ ហៅជ័យលាភា ភេទប្រុស អាយុ៧ឆ្នាំ ដែលមានម្តាយឈ្មោះ ជ័យ វណ្ណី រស់នៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ប្រភពពីសាច់ញាតិបានប្រាប់ថា មុនពេលកើតហេតុ នៅពេលយប់ទី២៧ ខែតុលា ជនរងគ្រោះបានទៅលក់ ប្រទីបជាមួយនិងម្តាយ នៅខាងមុខវេទការអ៊ុំទូក ក្រោយមក ម៉ោង១០ និង៣០នាទី ក៏បាត់ជនរងគ្រោះ ពេលនោះ នាំគ្នាដើររកដែរតែរកមិនឃើញ។ លុះដល់ម៉ោង៤រសៀល ទើបត្រូវបានគេប្រទះឃើញអណ្តែតទឹកនៅខាងមុខចំណតជលយាន។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ធ្វើកោសលវិច័យរួចប្រគល់អោយក្រុមក្រួសារយកទៅធ្វើបុណ្យ
តាមប្រពៃណី៕

ប្រទះឃើញសព ក្មេងប្រុសម្នាក់ អណ្តែតក្នុងទឹក ស្ទឹងសង្កែ

ប្រទះឃើញសព ក្មេងប្រុសម្នាក់ អណ្តែតក្នុងទឹក ស្ទឹងសង្កែ

ប្រទះឃើញសព ក្មេងប្រុសម្នាក់ អណ្តែតក្នុងទឹក ស្ទឹងសង្កែ