តួ​ប្រុស «​ស្នេហា​សន្យា​គំនុំ​» នាំ​មិត្តស្រី​ទៅ​កម្សាន្ត​នៅ​អឺរ៉ុប​

Sanofi

​លោក ក័ន ក័ន​តៈ​ថា​វុង (Gun Kantathaworn) ជា​តារា​ប្រុស​ដែល​មិនមាន​កិច្ចសន្យា​ជាមួយ​ប៉ុស្តិ៍​ទូរទស្សន៍​ណាមួយ​ឡើយ មិន​ថា​ប៉ុស្តិ៍​លេខ ៣ លេខ ៧ លេខ ៥ និង លេខ ៩ គឺ​លោក​សុទ្ធតែ​បាន​សហការ​ជាមួយ​។ ទស្សនិកជន​ប្រហែលជា​មិនទាន់​ភ្លេច​វត្តមាន​របស់​លោកតា​មរយៈ​រឿង «​ស្នេហា​សន្យា​គំនុំ​» (Sanaeha Sunya Kaen) ដែល​សម្តែង​ជា​ប្អូនប្រុស​របស់​តួឯក​ប្រុស មាន​ចរិត​ជា​ព្រាននារី ប្តូរ​សង្សារ​មិន​លុះ​ពេល​។​




​សម្រាប់​ជីវិត​ពិត​របស់លោក គឺ​លោក​ជា​បុរស​ស្មោះ​ស្នេហ៍ និង តែងតែ​ផ្តល់​ភាព​សំខាន់​ដល់​មិត្តស្រី  ដោយ​ថ្មីៗ​នេះ លោក និង មិត្តស្រី​អ្នកនាង ផ្ល​យ បាននាំគ្នា​ដើរ​កម្សាន្ត​នៅ​អឺរ៉ុប​ពោរពេញ​ដោយ​ភាព​រ៉ូ​មែន​ទិ​ក និង សេចក្តីសុខ​។​



​គួរបញ្ជាក់​ផងដែរ​ថា សង្សារ​របស់លោក ក័ន ក័ន​តៈ​ថា​វុង មិនមែនជា​អ្នក​នៅក្នុង​ពិភព​សិល្បៈ​ទេ តែ​ទាំងពីរ​នាក់​នេះ​បាន​ទាក់ទង​គ្នា​តាំងតែ​ពី​លោក ក័ន មិនទាន់​ចូលប្រឡូក​ក្នុង​សិល្បៈ ដោយ​បើ​គិត​ទៅ​គឺ​ចំណង​ស្នេហ៍​របស់​ពួកគេ​ទាំងពីរ​គឺមាន​រយៈពេល​លើសពី ៥ ឆ្នាំ ទៅទៀត​។​
​ដំណើរ​កម្សាន្ត​ដ៏​ផ្អែមល្ហែម​របស់​ពួកគេ​ពិតជា​មើលទៅ​គួរឱ្យ​ច្រណែន​ខ្លាំងណាស់ ជ្រើសរើស​សុទ្ធតែជា​ប្រទេស​ល្បីៗ​ឈ្មោះ ដោយ​ក្នុងនោះ​មានដូចជា ប្រទេស​បារាំង ប្រទេស​ហ្វ័​រ៉​ន និង ប្រទេស​អ៊ីតាលី ជាដើម​៕ ខេ​រី​
(​ប្រភព​៖ កា​ភូ​ក​)







Related