តួឯក​ប្រុស យ៉ាង​គួ រៀបចំ​ពិធី​ប្រកាស​សុំ សៀវ ឡុង​លី រៀបការ

Sanofi

​រឿង «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» (The Romance of the Condor Heroes) ប្រៀបដូចជា​ទេវតា​គូព្រេង​ពិតមែន ដោយ​តួឯក​ប្រុស​ស្រី​កាលពី​ឆ្នាំ ១៩៩៨ ដែល​សម្តែង​ដោយ​អ្នកនាង ហ្វា​ន់ វ៉ុ​ង (Fann Wong) និង លោក គ្រី​ស្ទូ​ហ្វឺ លី (Christopher Lee) បានប្រកាស​ទំនាក់ទំនង​ស្នេហា​បន្ទាប់ពី​សម្តែង​រឿង​ចប់ ហើយ​នៅ​ឆ្នាំ ២០០៩ ពួកគេ​ក៏​សម្រេចចិត្ត​រៀបការ​។​


​ចំណែក​តួឯក​ប្រុស​ស្រី​របស់​រឿង «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» នៅ​ឆ្នាំ ២០១៤ នេះ​ក៏​មិន​ដោយឡែក​ដែរ ដោយ​តួឯក​ប្រុស​លោក ឈិន សៅ (Chen Xiao) និង តួឯក​ស្រី​អ្នកនាង មី​ឆេ​ល ឈិន (Michelle Chen) ក៏បាន​ចេញមក​ប្រកាស​ពី​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​ផងដែរ​។ គូស្នេហ៍​មិន​ប្រកាន់​វ័យ​មួយគូ​នេះ​បាន​ប្រាប់ថា ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​បានចេញ​ពន្លក​រយៈ ៧ ខែ មកហើយ បន្ទាប់ពី​សម្តែង​រឿង​ជាមួយគ្នា​។


​ទោះជា​រយៈពេល​រាប់អាន​គ្នា​មិន​បានយូរ​ដូច​គូស្នេហ៍​ឯទៀត ប៉ុន្តែ​លោក ឈិន សៅ បាន​ប្រាកដ​ចិត្ត​ថា អ្នកនាង មី​ឆេ​ល ឈិន គឺជា​នារី​តែ​ម្នាក់​ដែល​លោក​ចង់​សាង​គ្រួសារ​ជាមួយ​។ រឿង​គម្លាត​អាយុ គឺ​មិន​សំខាន់​ឡើយ​សម្រាប់​លោក  ឈិន សៅ បើទោះជា​អ្នកនាង  មី​ឆេ​ល ឈិន មាន​អាយុ ៣២ ឆ្នាំ រីឯ​លោក​មាន​អាយុ​ត្រឹម ២៨ ឆ្នាំ ក៏ដោយ​។​


​ថ្មីៗ​នេះ លោក ឈិន សៅ បានប្រកាស​សុំ​អ្នកនាង មី​ឆេ​ល ឈិន រៀបការ​ជា​ផ្លូវការ ដោយ​ពិធី​សុំ​រៀបការ​របស់លោក​បាន​រៀបចំ​លើ​ទូក​នៅ​ប្រទេស​បារាំង​ជាមួយនឹង​ចិញ្ចៀនពេជ្រ ២ កា​រ៉ា​ត ព្រមទាំង​រូបចម្លាក់ ស៊ី ឡុង​លី ដែល​រំឭក​ដល់​អនុស្សាវរីយ៍​ស្នេហា​របស់​ពួកគេ​ទាំងពីរ​។ ខេ​រី​

(​ប្រ​ភ​ព​៖​ អេ​ស៊ា​ន ផប​ ញ៊ូ​)

រឿង «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» ឆ្នាំ ១៩៩៨

Related